Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសេស​ដើរ​ដោយ​ជើង ទៅ​ដល់​ក្រុង​ស៊ូកូថ មាន​ចំនួន​ប្រុសៗ​ប្រមាណ​ជា​ប្រាំមួយ​សែន​នាក់ ឥត​រាប់​ស្ត្រី និង​កូន​ក្មេង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។

សូមមើលជំពូក ចម្លង




និក្ខមនំ 12:37
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីព្ទ​ឡើយ ដ្បិត​នៅ​ស្រុក​នោះ យើង​នឹង​ធ្វើឲ្យ​អ្នក​បាន​ទៅ​ជាតិ​សាសន៍​មួយ​ដ៏​ធំ។


លោក​យ៉ូសែប​ក៏​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំនៅ នៅ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​រ៉ាមសេស ហើយ​លោក​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ផារ៉ោន​បាន​បង្គាប់។


ដូច្នេះ គេ​ក៏​ដាក់​ឲ្យ​មាន​ពួក​តម្រួតត្រួត​ត្រា ដើម្បី​ធ្វើ​ទុក្ខ​ពួក​អ៊ីស្រា‌អែល ដោយ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ពួក​អ៊ីស្រា‌អែល​បាន​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាមសេស សម្រាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន។


លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហ្វូង​ចៀម ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​យើង​ខ្ញុំ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។


គេ​ក៏​ចេញ​ពី​ក្រុង​ស៊ូកូថ ទៅ​បោះ​ជំរំ​នៅ​ត្រង់​អេថាម នៅ​ជាយ​ទី​រហោ‌ស្ថាន។


គឺ​ប្រាំ​កាក់ ដែល​ត្រូវ​ជា​កន្លះ​សេកែល​ម្នាក់ គ្រប់ៗ​គ្នា តាម​សេកែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​របស់​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ក្នុង​បញ្ជី​ត្រូវ​បង់ ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឯ​ចំនួន​មនុស្ស​ទាំង​នោះ​មាន ៦០៣ ៥៥០ នាក់។


«ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក គឺ​គ្រប់​ទាំង​ប្រុសៗ តាម​ចំនួន​ឈ្មោះ​របស់​គេ


ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។


ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «មនុស្ស​ដែល​ទូល‌បង្គំ​នៅ​ជា​មួយ មាន​ពួក​ថ្មើរ​ជើង​ចំនួន​ប្រាំ​មួយ​សែន​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ឲ្យ​សាច់​ដល់​គេ ដែល​គេ​អាច​បរិ‌ភោគ​ពេញ​មួយ​ខែ!"


នេះ​ហើយ​ជា​ពួក​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ជំរំ តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។


ចំនួន​ប្រជាជន​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់​មាន ៦០១ ៧៣០ នាក់។


ពួកគេ​បាន​ចេញ​ដំណើរ​ពី​រ៉ាមសេស​នៅ​ខែ​ទីមួយ គឺ​ថ្ងៃ​ទី​ដប់ប្រាំ​ក្នុង​ខែ​ទីមួយ។ នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​បុណ្យ​រំលង កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ដោយ​ក្លាហាន នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ​ទាំង​អស់


ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​រ៉ាមសេស មក​បោះ​ជំរំ​នៅ​ស៊ូកូថ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម