Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច​ជា​ហ្វូង​ចៀម ដោយ​ដៃ​របស់លោក​ម៉ូសេ និងលោក​អើរ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ព្រះអង្គ​បាន​ដឹកនាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដូចជា​ហ្វូងចៀម តាមរយៈ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ តាម​រយៈ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដូច​ជា​ហ្វូង​ចៀម គឺ​ដោយ​ដៃ​របស់​ម៉ូសេ នឹង​អើរ៉ុន។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ទ្រង់​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​ម៉ូសា និង​ហារូន ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​នាំប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ដូច​ជា​ចៀម ហើយបាន​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ។


ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មក


នៅ​ពេល​ថ្ងៃ ព្រះ‌យេហូវ៉ា​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​គេ ដើម្បី​ឲ្យ​‌គេ​អាច​ធ្វើ​ដំណើរ​បានទាំង​ថ្ងៃ​ទាំង​យប់។


ពេល​នោះ ទេវតា​របស់​ព្រះ​ដែល​នាំ​មុខ​ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​ពួក‌គេ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ពួកគេ ទៅ​នៅ​ខាង​ក្រោយ​ដែរ។


ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ


ដោយ‌សារ​ហោរា​ម្នាក់ ព្រះ‌យេហូវ៉ា​បាន​នាំ​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ដោយ‌សារ​ហោរា ព្រះ‌អង្គ​បាន​ការ​ពារ​គេ។


ព្រះ‌អង្គ​បាន​ជាន់​ឈ្លី​សមុទ្រ ដោយ​សេះ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​រលក​ដែល​បោក​ឡើង​យ៉ាង​ធំ។


ទោះ​ជា​រយៈ​ពេល​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​យូរ​ជាង​នេះ​ក្ដី ដរាប​ណា​ពពក​បន្ត​នៅ​ពី​លើ​រោង​ឧបោសថ ស្ថិត​ជាប់​នៅ​ទី​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បន្ត​នៅ​តែ​ក្នុង​ជំរំ មិន​ចេញ​ដំណើរ​ឡើយ តែ​វេលា​ណា​ដែល​ពពក​អណ្ដែត​ឡើង នោះ​ទើប​គេ​ចេញ​ដំណើរ។


ព្រម​ទាំង​ការ​ដែល​ព្រះ‌អង្គ​បានធ្វើ​ចំពោះអ្នក​រាល់​គ្នា​នៅ​ទី​រហោ‌ស្ថាន រហូត​មក​ដល់​ទី​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម