ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 32:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេបូរ បាល-មេយ៉ូន (ក្រុង​ទាំង​នោះ​គេ​បាន​ប្ដូរ​ឈ្មោះ) និង​ស៊ីបម៉ា។ គេ​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​សង់​ឡើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេបូ និង​បាល-‌មេយ៉ូន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​នានា ដែល​ពួក​គេ​បាន​សង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេបូរ បាល-មេយ៉ូន (ឯ​ទី​ក្រុង​ទាំង​នោះ គេ​បាន​ផ្លាស់​ឈ្មោះ​ចេញ) ហើយ​ស៊ីបម៉ា​ផង គេ​ដាក់​ឈ្មោះ​ជា​ថ្មី​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​សង់​ឡើង​វិញ​នោះ

សូមមើលជំពូក

អាល់គីតាប

នេបូរ និង​បាល–មេយ៉ូន​ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​នានា ដែល​ពួក​គេ​បាន​សង់។

សូមមើលជំពូក



ជន‌គណនា 32:38
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីសាក​បាន​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​នៅ​ជំនាន់​លោក​អ័ប្រា‌ហាំ​ជា​ឪពុក​របស់​លោក​ឡើង​វិញ ព្រោះ​ពួក​ភីលី‌ស្ទីន​បាន​លុប​ទាំង​អស់ ក្រោយ​ពេល​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ។ លោក​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​របស់​លោក​បាន​ដាក់​កាល​ពី​មុន។


ក្នុង​ចំណោម​កូន​ចៅ​នេបូរ មាន​យីអែល ម៉ាធិធា សាបាឌ សេ‌ប៊ីណា យ៉ាដាយ យ៉ូអែល និង​បេ‌ណា‌យ៉ា។


រីឯអស់​អ្នក​ដែល​បែរ​ទៅ​តាម​ព្រះ​ដទៃ ទុក្ខ​លំបាក​របស់​គេកាន់​តែ​កើន​ឡើង ទូល‌បង្គំ​មិន​ព្រម​ច្រួច​ឈាម ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ ក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ដោយ​បបូរ​មាត់​ទូល‌បង្គំ​ដែរ។


ត្រូវ​ប្រយ័ត្ន​នឹង​ប្រតិបត្តិ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ឮ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ផង។


ដ្បិត​ចម្ការ​នៃ​ក្រុង​ហែស‌បូន សុទ្ធ​តែ​ស្រពោន​ទៅ ព្រម​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា​ដែរ ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន គេ​បាន​កាច់​បំបាក់​ខ្នែង​ល្អ​បំផុត ដែល​បាន​លូត​រហូត​ដល់​ក្រុង​យ៉ាស៊ើរ ហើយ​វារ​ប្រទាក់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន លំពង់​ក៏​លូត​ទៅ​តែ​ពាស កាត់​ទាំង​សមុទ្រ​ផង។


ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់។


ព្រះ​បន្ទូល​ស្ដី​ពី​ស្រុក​ម៉ូអាប់។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ វេទនា​ដល់​ក្រុង​នេបូរ ព្រោះ​ត្រូវ​បំផ្លាញ​ហើយ ក្រុង​គារ‌យ៉ា‌ថែម​ក៏​ត្រូវ​ខ្មាស គឺ​ត្រូវ​គេ​ចាប់​យក​បាន ក្រុង​មីសកាប​ត្រូវ​ខ្មាស​ដែរ ហើយ​ត្រូវ​បំផ្លាញចោល


ការ​សម្រេច​ទោស​បាន​ធ្លាក់​មក​លើ​ស្រុក​វាល គឺ​លើ​ហូឡូន យ៉ាហាស និង​មេផ្អាត


លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន


ហេតុ​នោះ យើង​នឹង​បើក​ជាយ​ស្រុក​ម៉ូអាប់ ឲ្យ​ព្រំ​ប្រទល់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ចំហ ជា​ទី​រុងរឿង​ឧត្តម​របស់​ស្រុក​នោះ គឺ​ក្រុង​បេត-យេស៊ីម៉ូត ក្រុង​បាល-មេយ៉ូន និង​ក្រុង​គារ‌យ៉ា‌ថែម


នៅ​ថ្ងៃ​បន្ទាប់ បាឡាក​បាន​នាំ​បាឡាម​ឡើង​ទៅ​បាម៉ុត-បាល ហើយ​នៅ​កន្លែង​នោះ គាត់​អាច​ឃើញ​ប្រជាជន​អ៊ីស្រា‌អែល មួយ​ភាគ។


«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និង​បេអុន


កូន​ចៅ​រូបេន​សង់​ក្រុង​ហែសបូន អេលាលេ គារយ៉ា-ថែម


អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ ហើយ​នឹង​បាន​ជួប​ជុំ​ជាមួយ​ដូន‌តា​របស់​អ្នក ដូច​អើរ៉ុន​បង​របស់​អ្នក​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ហើយ​បាន​ជួប​ជុំ​ជាមួយ​ដូន‌តា​របស់​គាត់​ដែរ


ដើម្បី​កុំ​ឲ្យ​លាយ​ឡំ​នឹង​សាសន៍​ទាំង​នេះ ដែល​នៅ​សេស‌សល់​ក្នុង​ចំណោម​អ្នករាល់​គ្នា កុំ​ដំណាល​ពី​ឈ្មោះ​ព្រះ​របស់​គេ កុំ​យកឈ្មោះ​ព្រះ​ទាំង​នោះមក​ស្បថ កុំ​គោរព​ប្រតិបត្តិ ហើយ​កុំ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ​ឡើយ