ជនគណនា 32:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 នេបូ និងបាល-មេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 នេបូរ បាល-មេយ៉ូន (ក្រុងទាំងនោះគេបានប្ដូរឈ្មោះ) និងស៊ីបម៉ា។ គេបានដាក់ឈ្មោះថ្មីឲ្យក្រុងទាំងប៉ុន្មានដែលគេបានសង់ឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 នេបូរ បាល-មេយ៉ូន (ឯទីក្រុងទាំងនោះ គេបានផ្លាស់ឈ្មោះចេញ) ហើយស៊ីបម៉ាផង គេដាក់ឈ្មោះជាថ្មីដល់ទីក្រុងទាំងប៉ុន្មាន ដែលគេបានសង់ឡើងវិញនោះ សូមមើលជំពូកអាល់គីតាប38 នេបូរ និងបាល–មេយ៉ូនដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។ សូមមើលជំពូក |
ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់ រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស ហិនហោចអស់ដែរ។ ចម្ការនេះធ្លាប់តែផ្ដល់ស្រាទំពាំងបាយជូរ ឲ្យមេដឹកនាំប្រជាជាតិនានា។ ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង រហូតដល់យ៉ាស៊ើរ និងវាររហូតដល់វាលរហោស្ថាន ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។
នេះជាព្រះបន្ទូលស្ដីអំពីជនជាតិម៉ូអាប់។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។