មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។
ជនគណនា 31:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេសម្លាប់ពួកស្តេចសាសន៍ម៉ាឌាន ជាមួយពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី រេគេម ស៊ើរ និងរេបា ជាស្តេចសាសន៍ម៉ាឌានទាំងប្រាំ ហើយគេក៏បានសម្លាប់បាឡាម ជាកូនបេអ៊រដោយដាវដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលនោះ ពួកគេបានប្រហារស្ដេចម៉ាឌានទាំងប្រាំ គឺស្ដេចអេវី ស្ដេចរេគេម ស្ដេចស៊ើរ ស្ដេចហើរ និងស្ដេចរេបា ហើយគេក៏បានសម្លាប់លោកបាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងសំឡាប់ពួកស្តេចសាសន៍ម៉ាឌានជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី១ រេគេម១ ស៊ើ១ ហើយនឹងរេបា១ ជាស្តេចសាសន៍ម៉ាឌានទាំង៥អង្គ ក៏បានសំឡាប់បាឡាមជាកូនបេអ៊រដោយដាវដែរ អាល់គីតាប ក្នុងពេលនោះ ពួកគេបានប្រហារស្តេចម៉ាឌាន ទាំងប្រាំ គឺស្តេចអេវី ស្តេចរេគេម ស្តេចស៊ើរ ស្តេចហើរ និងស្តេចរេបា ហើយគេក៏បានសម្លាប់បាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។ |
មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវរបស់គេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចម្រើនសេចក្ដីសុខវិញ។
ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ។
បាឡាមទូលព្រះថា៖ «បាឡាកជាបុត្រាស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ បានចាត់គេមកប្រាប់ទូលបង្គំថា
ពេលនោះ សាសន៍ម៉ូអាប់និយាយទៅកាន់ពួកចាស់ទុំរបស់សាសន៍ម៉ាឌានថា៖ «ហ្វូងមនុស្សដ៏ច្រើននេះមុខជាស៊ីរំលីងអ្វីៗទាំងអស់នៅជុំវិញពួកយើង ដូចជាគោស៊ីរំលីងស្មៅនៅទីវាលមិនខាន»។ គ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើស្រុកម៉ូអាប់។
ស្ដេចបានចាត់អ្នកនាំសារទៅជួបបាឡាម ជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេអ៊ើប្រាត ក្នុងស្រុកនៃញាតិសន្ដានរបស់ទ្រង់ ដើម្បីហៅគាត់មក ដោយពាក្យថា៖ «មើល៍! មានជនជាតិមួយចេញពីស្រុកអេស៊ីព្ទមក គេនាំគ្នាមកនៅពេញលើផែនដី ហើយគេបានតាំងទីលំនៅនៅក្បែរយើង។
តើអ្នកណាអាចរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួនមួយភាគបួន របស់អ៊ីស្រាអែលបាន? សូមឲ្យខ្ញុំស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យចុងបញ្ចប់នៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ!»។
ឥឡូវនេះ មើល៍ ទូលបង្គំនឹងទៅជួបប្រជាជនរបស់ទូលបង្គំវិញ។ សូមយាងមកនេះ ទូលបង្គំសូមទូលថ្វាយព្រះករុណា អំពីការដែលប្រជាជននេះនឹងធ្វើចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
បន្ទាប់មក បាឡាមក្រោកឡើង ហើយត្រឡប់ទៅកន្លែងរបស់គាត់វិញ ឯបាឡាកក៏ចេញតាមផ្លូវរបស់ទ្រង់ទៅដែរ។
ស្ត្រីសាសន៍ម៉ាឌានដែលត្រូវស្លាប់នោះ ឈ្មោះកូសប៊ី ជាកូនរបស់ស៊ើរ ដែលជាមេលើវង្សមួយរបស់ឪពុកក្នុងសាសន៍ម៉ាឌាន។
ដ្បិតគេធ្វើទុក្ខអ្នករាល់គ្នាដោយឧបាយកល ដែលគេមកបញ្ឆោតលួងលោមអ្នករាល់គ្នាពីរឿងនៅពេអរ និងពីរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំសាសន៍ម៉ាឌាន ត្រូវជាបងប្អូនរបស់គេ នាងត្រូវស្លាប់នៅថ្ងៃមានគ្រោះកាច ដោយព្រោះរឿងពេអរនោះ»។
មើល៍! ស្ត្រីទាំងនេះហើយដែលបាននាំឲ្យកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីរឿងនៅពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានគ្រោះកាចកើតឡើងក្នុងក្រុមជំនុំនៃព្រះយេហូវ៉ា។
កូនចៅអ៊ីស្រាអែលនាំស្ត្រីសាសន៍ម៉ាឌាន និងកូនតូចៗរបស់គេមកជាឈ្លើយ ហើយគេយកហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់ទុកជាជ័យភណ្ឌទៀតផង។
គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត
វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
ប៉ុន្តែ យើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ព្រោះនៅទីនោះ មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខប្រជាជនអ៊ីស្រាអែល ដើម្បីនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសហាយស្មន់ផង ។