Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 24:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 បន្ទាប់​មក បាឡាម​ក្រោក​ឡើង ហើយ​ត្រឡប់​ទៅ​កន្លែង​របស់​គាត់​វិញ ឯ​បាឡាក​ក៏​ចេញ​តាម​ផ្លូវ​របស់​ទ្រង់​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះ‌បាទ​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​បាឡាម​ក៏​ក្រោក​ឡើង ត្រឡប់​ទៅ​ឯ​កន្លែង​របស់​គាត់​វិញ ឯ​បាឡាក​ទ្រង់​ក៏​យាង​តាម​ផ្លូវ​របស់​ទ្រង់​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ រីឯ​ស្តេច​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង




ជន‌គណនា 24:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​កន្លែង​លោក​វិញ​ទៅ! យើង​បាន​គិត​ថា "យើង​នឹង​លើក​លោក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ" តែ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​លោក​មាន​សក្តិ‌យស​ទេ»។


ឥឡូវ​នេះ មើល៍ ទូល‌បង្គំ​នឹង​ទៅ​ជួប​ប្រជាជន​របស់​ទូល‌បង្គំ​វិញ។ សូម​យាង​មក​នេះ ទូល‌បង្គំ​សូម​ទូល​ថ្វាយ​ព្រះ‌ករុណា អំពី​ការ​ដែល​ប្រជាជន​នេះ​នឹង​ធ្វើ​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។


កាល​ពួក​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​ស៊ីទីម​នៅ​ឡើយ ប្រជាជន​ចាប់​ផ្ដើម​សហាយ‌ស្មន់​ជា‌មួយ​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់។


ពួកគេ​សម្លាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន ជា​មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី រេគេម ស៊ើរ និង​រេបា ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​ប្រាំ ហើយ​គេ​ក៏​បាន​សម្លាប់​បាឡាម ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ។


ឯ​បាឡាម​ជា​កូន​បេអ៊រ ដែល​ជា​គ្រូ​ទាយ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ ក្នុង​ចំណោម​អស់​អ្នក​ដែល​ពួក​គេ​បាន​ស្លាប់​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម