ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្តមួយភាគក្នុងដប់ក្នុងមួយថាំង លាយនឹងប្រេងសម្រាំងមួយកំប៉ុង និងតង្វាយច្រូចជាស្រាទំពាំងបាយជូរមួយកំប៉ុងផង។
ជនគណនា 28:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវថ្វាយតង្វាយច្រួចពីរកំប៉ុងសម្រាប់កូនចៀមមួយ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកស្រាមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់នៅក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវថ្វាយដង្វាយច្រួចផង គឺជា២កំប៉ុងសំរាប់កូនចៀម១ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ អាល់គីតាប ត្រូវយកស្រាមួយភាគបួននៃហ៊ីន មកជូនជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡានៅក្នុងទីសក្ការៈ។ |
ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្តមួយភាគក្នុងដប់ក្នុងមួយថាំង លាយនឹងប្រេងសម្រាំងមួយកំប៉ុង និងតង្វាយច្រូចជាស្រាទំពាំងបាយជូរមួយកំប៉ុងផង។
នេះជាតង្វាយដុតជាប្រចាំ ដែលកូនចៅរបស់អ្នកគ្រប់ជំនាន់ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា ជាកន្លែងដែលយើងនឹងមកជួបអ្នករាល់គ្នា ដើម្បីនិយាយជាមួយអ្នក។
មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬតង្វាយម្សៅណានៅលើអាសនានេះឡើយ ក៏មិនត្រូវច្រួចតង្វាយអ្វីលើអាសនានេះដែរ។
នៅចំណោមថ្មរលីងក្នុងបាតជ្រោះ អ្នកបានច្រួចតង្វាយច្រូច និងតង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់អ្នកហើយ តើគួរឲ្យយើងរសាយកំហឹងចំពោះអំពើយ៉ាងនោះឬ?
ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ ហើយទួញយំទៅ ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ ចូរទ្រហោរយំទៅ ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។
ឯតង្វាយម្សៅ និងតង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះវិហារ របស់ព្រះយេហូវ៉ាហើយ ពួកសង្ឃដែលបម្រើការងារថ្វាយព្រះយេហូវ៉ា គេនាំគ្នាយំសោក។
ដូច្នេះ ប្រហែលជាព្រះអង្គប្រទានការលើកលែងទោស ហើយចាត់ព្រះពរមកឯអ្នករាល់គ្នា ជំនួសឲ្យបណ្ដាសាទេដឹង? គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាផង។
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ឯតង្វាយម្សៅដែលសម្រាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្តពីរខ្ញឹងលាយប្រេង ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយតង្វាយច្រូចនោះជាស្រាទំពាំងបាយជូរពីរកំប៉ុង។
ឯតង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរបីលីត្រ សម្រាប់ជាតង្វាយចម្អិន ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ហើយយកស្រាទំពាំងបាយជូរមួយលីត្រកន្លះជាតង្វាយច្រួច មកថ្វាយជាមួយតង្វាយដុត ឬសម្រាប់ចៀមនីមួយៗដែលត្រូវថ្វាយជាយញ្ញបូជា។
ហើយត្រូវថ្វាយស្រាទំពាំងបាយជូរពីរលីត្រជាតង្វាយច្រួច ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
តង្វាយច្រួច គឺជាស្រាទំពាំងបាយជូរបួនកំប៉ុង សម្រាប់គោមួយ និងបីកំប៉ុងសម្រាប់ចៀមឈ្មោលមួយ ហើយពីរកំប៉ុងសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដែលត្រូវដុតថ្វាយរៀងរាល់ខែក្នុងមួយឆ្នាំៗ។
បន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយជាប្រចាំជាមួយតង្វាយម្សៅ អ្នកត្រូវថ្វាយតង្វាយទាំងនោះ រួមទាំងតង្វាយច្រួចផង។ សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
នេះជាតង្វាយដុតជាប្រចាំ ដែលបានតម្រូវឲ្យថ្វាយនៅភ្នំស៊ីណាយ ជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
កូនចៀមមួយទៀត ត្រូវថ្វាយនៅពេលល្ងាច ជាមួយតង្វាយម្សៅ និងតង្វាយច្រួច ដូចនៅពេលព្រឹកដែរ។ អ្នករាល់គ្នាត្រូវថ្វាយតង្វាយ ទុកជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។