និក្ខមនំ 29:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 នេះជាតង្វាយដុតជាប្រចាំ ដែលកូនចៅរបស់អ្នកគ្រប់ជំនាន់ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា ជាកន្លែងដែលយើងនឹងមកជួបអ្នករាល់គ្នា ដើម្បីនិយាយជាមួយអ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវថ្វាយព្រះអម្ចាស់ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 នេះហើយជាដង្វាយដុតជានិច្ច ដែលកូនចៅឯងតទៅមុខ ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ាជាកន្លែងដែលអញនឹងមកជួបនឹងឯងរាល់គ្នា ដើម្បីនឹងនិយាយជាមួយនឹងឯង សូមមើលជំពូកអាល់គីតាប42 នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវជូនអុលឡោះតាអាឡា នៅត្រង់មាត់ទ្វារជំរំជួបទ្រង់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។ សូមមើលជំពូក |