ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 28:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តង្វាយ​ច្រួច គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​បួន​កំប៉ុង សម្រាប់​គោ​មួយ និង​បី​កំប៉ុង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​ពីរ​កំប៉ុង​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ​រៀង​រាល់​ខែ​ក្នុង​មួយ​ឆ្នាំៗ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយជូរ​កន្លះ​ហ៊ីន*​សម្រាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សម្រាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ថ្វាយ​រៀង​រាល់​ខែ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នឹង​ដង្វាយ​ច្រួច​ផង គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​៤​កំប៉ុង សំរាប់​គោ​១ នឹង​៣​កំប៉ុង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​២​កំប៉ុង​សំរាប់​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ រាល់​តែ​ខែ​ក្នុង​ឆ្នាំ​ជានិច្ច

សូមមើលជំពូក

អាល់គីតាប

រីឯ​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច​ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​កន្លះ​ហ៊ីន សម្រាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សម្រាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​គូរបាន​ដុត​ដែល​ត្រូវ​ជូន​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ជូន​រៀង​រាល់​ខែ។

សូមមើលជំពូក



ជន‌គណនា 28:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ជាប់​ជា‌ប្រចាំ តង្វាយ​សម្រាប់​បុណ្យ​ចូល​ខែ និង​សម្រាប់​បុណ្យ​ដែល​បាន​កំណត់​ទុក​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​អស់​អ្នក​ដែលយក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា។


កុំ​យក​តង្វាយ​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​យើង ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ យើង​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ។


មួយ​ទៀត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​តង្វាយ​នៅ​លើ​ទី​ខ្ពស់ និង​អ្នក​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀតហើយ។


ឯ​តង្វាយ​ដុត​ដែល​ចៅ‌ហ្វាយ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​សប្ប័ទ គឺ​កូន​ចៀម​ប្រាំមួយ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ឥត​ខ្ចោះ។


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​បម្រើ​ការ‌ងារនៅ​អាសនា​អើយ ចូរ​ទ្រហោរ​យំ​ទៅ ឱ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​ចូល​មក ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ទៅ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់ នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។


ហើយ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​លីត្រ​កន្លះ​ជា​តង្វាយ​ច្រួច មក​ថ្វាយ​ជា‌មួយ​តង្វាយ​ដុត ឬ​សម្រាប់​ចៀម​នីមួយៗ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា។


នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង​បី​លីត្រ សម្រាប់​ជា​តង្វាយ​ម្សៅ មក​ថ្វាយ​ជា‌មួយ​គោ​ឈ្មោល​នោះ


ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា‌មួយ​កូន​ចៀម​នីមួយៗ។ នេះ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​តង្វាយ​លោះ​បាប ថែម​ពី​លើ​តង្វាយ​ដែល​តែង​ដុត​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។


ត្រូវ​ថ្វាយ​តង្វាយ​ច្រួច​ពីរ​កំប៉ុង​សម្រាប់​កូន​ចៀម​មួយ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ។


ជាមួយ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ សម្រាប់​ចៀម និង​សម្រាប់​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន​ដូច​បាន​បង្គាប់​ទុក។