Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 28:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​តង្វាយ​លោះ​បាប ថែម​ពី​លើ​តង្វាយ​ដែល​តែង​ដុត​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លើស​ពី​នេះ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ទៀត​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ដង្វាយ​លោះ​បាប លើស​ពី​ដង្វាយ ដែល​តែង​ដុត​ថ្វាយ​ជានិច្ច នឹង​ដង្វាយ​ច្រួច​នោះ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 លើស​ពី​នេះ ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ទៀត​ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ​»។

សូមមើលជំពូក ចម្លង




ជន‌គណនា 28:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ គេ​ក៏​សម្លាប់​ពពែ​មួយ រួច​យក​អាវ​យ៉ូសែប​ទៅ​ជ្រលក់​ក្នុង​ឈាម


អើរ៉ុន​ត្រូវ​សម្លាប់​ពពែ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប​ដែល​ថ្វាយ​សម្រាប់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ។


ដូច្នេះ គាត់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​អស់​ទាំង​អំពើ​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​គេ គឺ​នៅ​កណ្ដាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ


ប្រសិន‌បើ​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​មួយ ដែល​ឥត​ខ្ចោះ មក​សម្រាប់​ជា​តង្វាយ​របស់​ខ្លួន


ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ខុស​ដោយ​អ‌ចេតនា ហើយ​ក្រុម​ជំនុំ​មិន​បាន​ដឹង នោះ​ក្រុម​ជំនុំ​ទាំង​មូល​ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​មួយ ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​តាម​របៀប​នោះ​ផង ហើយ​ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ។


តង្វាយ​ច្រួច គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​បួន​កំប៉ុង សម្រាប់​គោ​មួយ និង​បី​កំប៉ុង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​ពីរ​កំប៉ុង​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ​រៀង​រាល់​ខែ​ក្នុង​មួយ​ឆ្នាំៗ។


ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។


អ្នក​ត្រូវ​ប្រាប់​គេ​ថា នេះ​ជា​តង្វាយ​ចម្អិន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ពីរ ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​ប្រចាំ។


ព្រម​ទាំង​ពពែ​ឈ្មោល​មួយ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។


ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។


ព្រម​ទាំង​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។


ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត ដោយ​សារ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​សម្រេច​រួច​ហើយ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​មក មាន​រូប​អង្គ​ដូច​ជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​មាន​បាប ហើយ​ដើម្បី​ដោះ​ស្រាយ​អំពើ​បាប ព្រះ‌អង្គ​ដាក់​ទោស​បាប​នៅ​ក្នុង​សាច់​ឈាម


ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម