ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
ជនគណនា 24:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់ដែលកើតចេញពីយ៉ាកុបនឹងគ្រប់គ្រង ហើយបំផ្លាញពួកអ្នកដែលនៅសល់ក្នុងក្រុងឲ្យអស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចដែលចេញពីយ៉ាកុបនឹងគ្រងរាជ្យ ជាក្សត្រាធិរាជ។ ព្រះអង្គនឹងកម្ទេចអស់អ្នក ដែលនៅសេសសល់ក្នុងទីក្រុង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងមានម្នាក់កើតឡើងពីពួកយ៉ាកុប ដែលនឹងកាន់កាប់ត្រួតត្រា អ្នកនោះនឹងរំលាយអស់ទាំងសំណល់ពីទីក្រុងចេញ។ អាល់គីតាប ស្តេចដែលចេញពីយ៉ាកកូបនឹងគ្រងរាជ្យលើស្តេចទាំងអស់។ ស្តេចនឹងកំទេចអស់អ្នកដែលនៅសេសសល់ក្នុងទីក្រុង»។ |
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសម្រាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។
អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត
អេដុមនឹងត្រឡប់ទៅជាកេរអាកររបស់គេ ស្រុកសៀរដែលជាខ្មាំងសត្រូវរបស់គេ នឹងត្រឡប់ទៅជារបស់គេ ហើយអ៊ីស្រាអែលនឹងមានកម្លាំងយ៉ាងខ្លាំង។
បន្ទាប់មក គាត់មើលទៅសាសន៍អាម៉ាឡេក ហើយបញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «អាម៉ាឡេកជាសាសន៍ទីមួយក្នុងចំណោមសាសន៍ទាំងឡាយ តែចុងបំផុតរបស់គេនឹងត្រូវវិនាសទៅ»។
ពួកអ្នកទាំងនេះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច រីឯពួកមនុស្សសុចរិតនឹងចូលទៅទទួលជីវិតអស់កល្បជានិច្ចវិញ»។
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅស្រុកឆ្ងាយ ដើម្បីទទួលរាជ្យមួយ រួចត្រឡប់មកវិញ។
ប៉ុន្តែ ចំពោះពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យយើងសោយរាជ្យលើគេ ចូរនាំគេមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងនេះចុះ"»។
ដ្បិតព្រះគ្រីស្ទត្រូវសោយរាជ្យ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទរបស់ព្រះអង្គ ។
ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលអំពីព្រះរាជបុត្រាវិញថា៖ «ព្រះអង្គអើយ បល្ល័ង្កព្រះអង្គនៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ឯដំបងសុចរិត ជាដំបងរាជរបស់ព្រះអង្គ។
ដែលព្រះអង្គបានយាងចូលទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិ ចុះចូលនឹងព្រះអង្គទាំងអស់។
ព្រះអង្គមានព្រះនាមចារនៅព្រះពស្ត្រ និងនៅភ្លៅរបស់ព្រះអង្គថា «ស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។