រីឯអ្នកវិញ អ្នកនឹងទៅជួបជុំបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកមានអាយុវែងល្អហើយ។
ជនគណនា 20:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ហើយ។ ដ្បិតគាត់មិនត្រូវចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលឡើយ ព្រោះអ្នកទាំងពីរបានបះបោរទាស់នឹងបញ្ជារបស់យើង នៅកន្លែងទឹកមេរីបា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បន្តិចទៀត អើរ៉ុននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើង នៅប្រភពទឹកមេរីបា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោហើយ ដ្បិតមិនត្រូវចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ នៅត្រង់ទឹកមេរីបា អាល់គីតាប «បន្តិចទៀត ហារូននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើងនៅប្រភពទឹកមេរីបា។ |
រីឯអ្នកវិញ អ្នកនឹងទៅជួបជុំបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកមានអាយុវែងល្អហើយ។
(ចំនួនឆ្នាំដែលលោកអ៊ីសម៉ាអែលរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ រួចគាត់ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំនឹងដូនតារបស់គាត់វិញ)។
កាលលោកអ័ប្រាហាំបានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំនឹងដូនតារបស់លោកវិញ។
ពេលលោកបានអាយុវែងល្មម ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំជាមួយដូនតារបស់លោក។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
បន្ទាប់មក លោកយ៉ាកុបបានផ្តាំពួកគេថា៖ «ពុកហៀបនឹងទៅជួបជុំញាតិរបស់ពុកហើយ ចូរបញ្ចុះសពពុកនៅជាមួយជីដូនជីតារបស់ពុក ក្នុងល្អាងដែលនៅចម្ការអេប្រុន ជាសាសន៍ហេតទៅ
កាលលោកយ៉ាកុបបានផ្ដែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកក៏លើកជើងដាក់លើគ្រែវិញ ហើយផុតដង្ហើមទៅ រួចក៏បានទៅជួបជុំជាមួយញាតិរបស់លោក។
មើល៍! យើងនឹងប្រមូលឯងទៅជាមួយបុព្វបុរសឯង ឯងនឹងទៅមូលគ្នានៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ដែលយើងនឹងនាំមកលើទីនេះ និងលើពួកអ្នកនៅទីនេះឡើយ»។ ដូច្នេះ គេក៏នាំយកពាក្យនោះទៅទូលដល់ស្តេចវិញ។
លោកដាក់ឈ្មោះកន្លែងនោះថា "ម៉ាសា" និង "មេរីបា" ដោយព្រោះកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ា ដោយពោលថា "តើព្រះយេហូវ៉ាគង់ក្នុងចំណោមពួកយើងមែនឬ?"
ចូរដោះសម្លៀកបំពាក់ពីអើរ៉ុន ហើយយកទៅបំពាក់ឲ្យអេលាសារ ជាកូនរបស់គាត់វិញ។ ឯអើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ គឺគាត់ត្រូវស្លាប់នៅទីនោះ»។
ហេតុអ្វីបានជាលោកបង្ខំពួកយើងឲ្យចេញពីស្រុកអេស៊ីព្ទ ហើយនាំយើងមកកន្លែងហិនហោចដូច្នេះ? ទីនេះគ្មានកន្លែងសាបព្រោះ គ្មានដើមល្វា គ្មានដើមទំពាំងបាយជូរ ឬដើមទទឹមទេ ហើយសូម្បីតែទឹកផឹកក៏គ្មានផង»។
ពេលអ្នកបានឃើញស្រុកនេះហើយ នោះអ្នកនឹងបានជួបជុំជាមួយដូនតារបស់អ្នក ដូចអើរ៉ុនជាបងរបស់អ្នកបានទៅជួបជុំដែរ
«ចូរសងសឹកសាសន៍ម៉ាឌានឲ្យកូនចៅអ៊ីស្រាអែល បន្ទាប់មក អ្នកនឹងត្រូវជួបជុំជាមួយដូនតារបស់អ្នក»។
មុខងាររបស់កូនចៅគើសុនក្នុងការលីសែង និងការទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺនៅក្រោមបង្គាប់របស់អើរ៉ុន និងកូនៗរបស់គាត់។ អ្នកត្រូវចាត់ចែងឲ្យគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលគេត្រូវលីសែង។
អ្នកនឹងស្លាប់នៅលើភ្នំដែលអ្នកឡើងទៅនោះ ហើយនឹងបានជួបជុំជាមួយដូនតារបស់អ្នក ដូចអើរ៉ុនបងរបស់អ្នកបានស្លាប់នៅលើភ្នំហោរ ហើយបានជួបជុំជាមួយដូនតារបស់គាត់ដែរ
ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា៖ «ឯធូមីម និងអ៊ូរីម របស់ព្រះអង្គ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានល្បងលនៅត្រង់ម៉ាសា ហើយព្រះអង្គបានល្បងលគេត្រង់ទឹកមេរីបា
ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។
មនុស្សនៅជំនាន់នោះទាំងអស់ក៏បានមូលទៅជួបជុំនឹងបុព្វបុរសរបស់គេគ្រប់គ្នាដែរ ហើយមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ គេមិនបានស្គាល់ព្រះយេហូវ៉ាទេ ក៏មិនបានស្គាល់កិច្ចការដែលព្រះអង្គបានធ្វើដល់ពួកអ៊ីស្រាអែលដែរ។