Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 កាល​លោក​យ៉ាកុប​បាន​ផ្ដែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ផុត​ដង្ហើម​ទៅ រួច​ក៏​បាន​ទៅ​ជួប​ជុំ​ជា‌មួយ​ញាតិ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 នៅពេល​យ៉ាកុប​បាន​បង្គាប់​ពួក​កូនប្រុស​របស់គាត់​ចប់​ហើយ គាត់​ក៏​លើក​ជើង​របស់គាត់​ដាក់​លើ​គ្រែ​វិញ រួច​ផុតដង្ហើម​ទៅ ហើយ​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 យ៉ាកកូប​បាន​ផ្តែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប​ជុំ​ជា​មួយ​ដូន​តា​របស់​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:33
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។


(ចំនួន​ឆ្នាំ​ដែល​លោក​អ៊ីស‌ម៉ា‌អែល​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ រួច​គាត់​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​គាត់​វិញ)។


កាល​លោក​អ័ប្រា‌ហាំ​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​លោក​វិញ។


ពេល​លោក​បាន​អាយុ​វែង​ល្មម ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅ​ជួប​ជុំ​ជាមួយ​ដូន​តា​របស់​លោក។ លោក​អេសាវ និង​លោក​យ៉ាកុប​ជា​កូន នាំ​គ្នា​បញ្ចុះ​សព​លោក។


បន្ទាប់​មក លោក​យ៉ាកុប​បាន​ហៅ​កូនៗ​របស់​លោក​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប​ជុំ​គ្នា ដើម្បី​ពុក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​ឡើង ដល់​កូន​រាល់​គ្នា​នៅ​ថ្ងៃ​ខាង​មុខ។


បន្ទាប់​មក លោក​យ៉ាកុប​បាន​ផ្តាំ​ពួក​គេ​ថា៖ «ពុក​ហៀប​នឹង​ទៅ​ជួប​ជុំ​ញាតិ​របស់​ពុក​ហើយ ចូរ​បញ្ចុះ​សព​ពុក​នៅ​ជា‌មួយ​ជីដូន​ជីតា​របស់​ពុក ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​អេប្រុន ជា​សាសន៍​ហេត​ទៅ


ចម្ការ និង​ល្អាង​នោះ​គឺ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ»។


ពេល​នោះ លោក​យ៉ូសែប​ក្រាប​ផ្ទប់​នៅ​លើ​មុខ​ឪពុក ទាំង​យំ ហើយ​ថើប​លោក។


នៅ​គ្រា​នោះ លោក​អេលី‌សេ​មាន​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​យំ​សោក​នឹង​លោក ដោយ​មាន​រាជ​ឱង្ការ​ថា៖ «ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ លោក​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ»។


លោក​អេលី‌សេ​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក រួច​ដល់​ចូល​ឆ្នាំ​ថ្មី ពួក​កង​នៃ​សាសន៍​ម៉ូអាប់​ក៏​ទន្រ្ទាន​ចូល​មក​ក្នុង​ស្រុក


ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក​រលួយ​ទៅ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ តើ​គេ​នៅ​ឯ​ណា?


ដ្បិត​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សម្រាប់ ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។


លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្ដាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល។


ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ ហើយ​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​នោះ


«ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បើក​ឲ្យ​បាវ​បម្រើ របស់​ព្រះ‌អង្គ​ចេញ​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ


ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​លោក និងបុព្វ‌បុរស​របស់​យើងក៏​បាន​ស្លាប់​នៅ​ទី​នោះ។


ដោយ​សារ​ជំនឿ កាល​លោក​យ៉ូសែប​ហៀប​នឹង​ផុត​ដង្ហើម លោក​បាន​ថ្លែង​ប្រាប់​ពី​ដំណើរ​ចាក​ចេញ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​បាន​ផ្តាំ​អំពី​ឆ្អឹង​របស់​លោក។


មក​ដល់​ក្រុម​ជំនុំ​នៃ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ មក​ដល់​ព្រះ ដែល​ជា​ចៅ​ក្រម​នៃ​មនុស្ស​ទាំង​អស់ មក​ដល់​វិញ្ញាណ​នៃ​ពួក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម