ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 16:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ក្រុម​ជំនុំ ដើម្បី​បម្រើ​ពួកគេ តើ​កិច្ច​ការ​នេះ​តូច​ពេក​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រា‌អែល ព្រះអង្គ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ព្រះអង្គ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះអង្គ នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​នាម​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ជូន​គេ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រ‌អែល អុលឡោះ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ទ្រង់ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ទ្រង់ នៅ​ក្នុង​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​ឈ្មោះ​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?

សូមមើលជំពូក



ជន‌គណនា 16:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ នាង​លេអា​ឆ្លើយ​ថា៖ «ដែល​ឯង​ដណ្តើម​យក​ប្តី​របស់​អញ តើ​នោះ​ជា​រឿង​តូច​តាច​ឬ? តើ​ឯង​ចង់​យក​ផ្លែ​ស្នេហ៍​កូន​របស់​អញ​ទៀត​ឬ?»។ នាង​រ៉ាជែលតប​ថា៖ «ដូច្នេះ ឲ្យ​គាត់​ដេក​ជា‌មួយ​បង​យប់​នេះ​ទៅ ទុក​ជា​ថ្នូរនឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។


ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទេ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ រហូត​ដល់​យូរ​អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​របៀប​នេះ​មនុស្ស​អាច​យល់​ឬ​ទេ?


ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​លេវី ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន គឺ​ជា​ពួក​អ្នក​បរិសុទ្ធ​ព្រះ‌វិហារ​ថា៖ «ចូរ​យក​ហិប​បរិសុទ្ធ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ​ដែល​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​ព្រះបាទ​ដាវីឌ ស្តេច​អ៊ីស្រា‌អែល​បាន​ស្អាង មិន​ចាំ‌បាច់​ឲ្យ​អ្នក​រាល់​គ្នា​សែង​ទៀត​ឡើយ ឥឡូវ​នេះ ចូរ​បម្រើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ទ្រង់​ផង


នៅ​ថ្ងៃ​នោះ គេ​បាន​តែង​តាំង​មនុស្ស​ឲ្យ​គ្រប់​គ្រង​លើ​បន្ទប់​ឃ្លាំង ដែល​សម្រាប់​ទុក​តង្វាយ​លើក​ចុះ​ឡើង តង្វាយ​ផល​ដំបូង និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​តម្រូវ​ឲ្យ​ទុក​សម្រាប់​ពួក​សង្ឃ និង​ពួក​លេវី ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ​ក្រុង មក​ទុក​ក្នុង​បន្ទប់​ឃ្លាំង​ទាំង​នោះ ដ្បិត​ពួក​យូដា​មាន​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​បំពេញ​មុខ​ងារ​របស់​ខ្លួន។


ពេល​នោះ ហោរា​អេសាយ​ទូល​ថា៖ «ឱ​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​ទូល‌បង្គំ​ទៀត?


ការ​ដែល​អ្នក​រាល់​គ្នា​បាន​ស៊ី​ស្មៅ​នៅ​ទី​វាល​ល្អ តើ​ជា​ការ​តិច​តួច​ដល់​អ្នក​ឬ បាន​ជា​អ្នក​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់ ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ បាន​ជា​អ្នក​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ?


គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ក៏​ចូល​មក​ជិត​តុ​របស់​យើង ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង ព្រម​ទាំង​រក្សា​បញ្ញើ​របស់​យើង។


តែ​ពួក​លេវី​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​រក្សា​រោង​ឧបោសថ​នៃ​សេចក្ដី​សញ្ញា​នោះ»។


ដែល​លោក​បាន​នាំ​យើង​ចេញ​ពី​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​សម្លាប់​យើង​នៅ​ក្នុង​ទី​រហោ‌ស្ថាន តើ​ការ​នេះ​តូច​ពេក​ឬ បាន​ជា​លោក​ត្រូវ​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ហ្វាយ​លើ​យើង​ថែម​ទៀត?


លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅកូរេ​ថា៖ «កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​ចុះ!


«ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​មក​ជិត ហើយ​ឲ្យ​គេ​ឈរ​នៅ​មុខ​សង្ឃ​អើរ៉ុន ដើម្បី​ឲ្យ​គេ​បាន​ជួយ​ការងារ​គាត់។


អ្នក​ត្រូវ​ប្រគល់​ពួក​លេវី​ទៅ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​គេ​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​គាត់។


ក្នុង​កាល​ដែល​អ្នក​ទាំង​នោះ​កំពុង​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ទាំង​តម​អាហារ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បា‌ណា‌បាស និង​សុល​ចេញ​ដោយ​ឡែក សម្រាប់​ការ‌ងារ​ដែលយើង​ហៅ​គេ​ឲ្យ​ធ្វើ»។


តែ​ចំពោះ​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ​ដែល​វាយ​តម្លៃ​ខ្ញុំ នោះ​ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ចេញ ទុក​សម្រាប់​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​ក្នុង‌នាមព្រះ‌អង្គ រហូត​មក​ដល់​សព្វ​ថ្ងៃ។


ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្ដី​ទាំង​នោះ​ប្រាប់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ដែល​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន​សូវ​រាប់​អាន​ផង​នោះ?»