Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ជូន​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ការ​ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ក្រុម​ជំនុំ ដើម្បី​បម្រើ​ពួកគេ តើ​កិច្ច​ការ​នេះ​តូច​ពេក​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រា‌អែល ព្រះអង្គ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ព្រះអង្គ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះអង្គ នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​នាម​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រ‌អែល អុលឡោះ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ទ្រង់ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ទ្រង់ នៅ​ក្នុង​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​ឈ្មោះ​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?

សូមមើលជំពូក ចម្លង




ជន‌គណនា 16:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លេអា​ឆ្លើយ​ថា ដែល​ឯង​ដណ្តើម​យក​ប្ដី​អញ នោះ​តើ​ជា​ការ​ស្រាល​ឬ បាន​ជា​ឥឡូវ​ចង់​យក​ផ្លែ​ស្នេហ៍​របស់​កូន​អញ​ទៅ​ទៀត រ៉ាជែល​និយាយ​ថា​បើ​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​មក​ខ្ញុំ នោះ​ឲ្យ​ប្ដី​យើង​ដេក​ជា​មួយ​នឹង​បង​នៅ​យប់​នេះ​ចុះ


ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​ទ្រង់​ទេ បាន​ជា​ទ្រង់​មាន​បន្ទូល​ពី​ពូជ‌ពង្ស​នៃ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ រហូត​ដល់​យូរ‌អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ យ៉ាង​នោះតើ​ត្រូវ​តាម​របៀប​របស់​មនុស្ស​ឬ


ទ្រង់​មាន​បន្ទូល​ទៅ​ពួក​លេវី ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន គឺ​ជា​ពួក​អ្នក​បរិសុទ្ធ​ដល់​ព្រះ‌វិហារ​ថា ចូរ​យក​ហឹប​បរិសុទ្ធ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ​ដែល​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ដាវីឌ ស្តេច​អ៊ីស្រាអែល​បាន​ស្អាង មិន​ចាំ‌បាច់​ឲ្យ​ឯង​រាល់​គ្នា​សែង​ទៀត​ឡើយ ឥឡូវ​នេះ ចូរ​បំរើ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ផង


នៅ​ថ្ងៃ​នោះ គេ​ក៏​តាំង​មនុស្ស​ឲ្យ​ត្រួត‌ត្រា​លើ​បន្ទប់​ដែល​សំរាប់​របស់​ថ្លៃវិសេស ដង្វាយ​លើក​ចុះ​ឡើង ផល​ដំបូង នឹង​ដង្វាយ​១​ភាគ​ក្នុង​១០ ដើម្បី​នឹង​ប្រមូល​ចំណែក​ដែល​ក្រិត្យ‌វិន័យ​បាន​ដំរូវ​ឲ្យ​ទុក​សំរាប់​ពួក​សង្ឃ នឹង​ពួក​លេវី ពី​អស់​ទាំង​ស្រែ​ចំការ នឹង​ទី​ក្រុង មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ ដ្បិត​ពួក​យូដា​គេ​មាន​សេចក្ដី​អំណរ​ចំពោះ​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​ឈរ​នៅ​ដំណែង​គេ


ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជ‌ពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង


ការ​ដែល​ឯង​រាល់​គ្នា​បាន​ស៊ី​ស្មៅ នៅ​ទី​វាល​ល្អ នោះ​តើ​ជា​ការ​តិច‌តួច​ដល់​ឯង​ឬ បាន​ជា​ឯង​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់​ទៀត ហើយ​ដែល​ឯង​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ​ផង បាន​ជា​ឯង​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ


គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ក៏​ចូល​មក​ជិត​តុ​របស់​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ ព្រម​ទាំង​រក្សា​បញ្ញើ​របស់​អញ​ផង


តែ​ឯ​ពួក​លេវី ត្រូវ​ដំឡើង​ត្រសាល​របស់​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​វិញ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ខ្ញាល់​មក​លើ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ឡើយ ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​នោះ


ដែល​អ្នក​បាន​នាំ​យើង​ចេញ​ពី​ស្រុក ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​នឹង​សំឡាប់​យើង​នៅ​ទី​រហោ‌ស្ថាន​នេះ តើ​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​អ្នក​ត្រូវ​ការ​ចង់​លើក​ខ្លួន ធ្វើ​ជា​កំពូល​លើ​យើង​ទៀត


ម៉ូសេ​ក៏​និយាយ​ទៅ​កូរេ​ថា ពួក​កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​សិន


ចូរ​នាំ​ពូជ​អំបូរ​លេវី​មក​ឲ្យ​ជិត ឲ្យ​គេ​បាន​ឈរ​នៅ​ចំពោះ​មុខ​អើរ៉ុន​ដ៏​ជា​សង្ឃ ដើម្បី​នឹង​បំរើ​ដល់​លោក


ត្រូវ​ឲ្យ​ឯង​ប្រគល់​ពួក​លេវី ដល់​អើរ៉ុន នឹង​ពួក​កូន​លោក ដ្បិត​អញ​បាន​ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​ដាច់​ទៅ​លោក​ហើយ


កំពុង​ដែល​អ្នក​ទាំង​នោះ​ធ្វើ​ការ‌ងារ ថ្វាយ​ព្រះ‌អម្ចាស់​ទាំង​តម នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ថា ចូរ​ញែក​បា‌ណា‌បាស នឹង​សុល​ចេញ​ឲ្យ​ខ្ញុំ សំរាប់​ការ‌ងារ​ដែល​ខ្ញុំ​ហៅ​គេ​ឲ្យ​ធ្វើ


តែ​ខាង​ឯ​ដំណើរ​របស់​ខ្ញុំ ដែល​អ្នក​រាល់​គ្នា ឬ​មនុស្ស​ណា​ក៏​ដោយ ចោទ​ប្រកាន់​ទោស​ខ្ញុំ នោះ​មិន​ជា​ការ​អំពល់​អ្វី​ដល់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​ចោទ​ប្រកាន់​ទោស​ខ្លួន​ខ្ញុំ​ផង


នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​បាន​ញែក​ពូជ​អំបូរ​លេវី​ចេញ ទុក​សំរាប់​នឹង​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ទ្រង់ ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្ដី​ទាំង​នោះ​ប្រាប់​ដល់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ឯ​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន‌សូវ​រាប់​អាន​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម