Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដែល​លោក​បាន​នាំ​យើង​ចេញ​ពី​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​សម្លាប់​យើង​នៅ​ក្នុង​ទី​រហោ‌ស្ថាន តើ​ការ​នេះ​តូច​ពេក​ឬ បាន​ជា​លោក​ត្រូវ​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ហ្វាយ​លើ​យើង​ថែម​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ បាន​ជា​លោក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដែល​អ្នក​បាន​នាំ​យើង​ចេញ​ពី​ស្រុក ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​នឹង​សំឡាប់​យើង​នៅ​ទី​រហោ‌ស្ថាន​នេះ តើ​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​អ្នក​ត្រូវ​ការ​ចង់​លើក​ខ្លួន ធ្វើ​ជា​កំពូល​លើ​យើង​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ​បាន​ជា​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត?។

សូមមើលជំពូក ចម្លង




ជន‌គណនា 16:13
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គេ​ក៏​ដាក់​ឲ្យ​មាន​ពួក​តម្រួតត្រួត​ត្រា ដើម្បី​ធ្វើ​ទុក្ខ​ពួក​អ៊ីស្រា‌អែល ដោយ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ពួក​អ៊ីស្រា‌អែល​បាន​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាមសេស សម្រាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន។


បន្ទាប់​មក ផារ៉ោន​បញ្ជា​ដល់​ប្រជា‌រាស្ត្រ​ទាំង​អស់​ថា៖ «អស់​ទាំង​កូន​ប្រុសៗ​ដែល​កើត​ពី​ពួក​ហេព្រើរ ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​នីល តែ​ត្រូវ​ទុក​ឲ្យ​កូន​ស្រីៗ​ទាំង​ប៉ុន្មាន​នៅ​រស់»។


កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​ពួក​លោក​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​មាន​សាច់ ហើយ​ទទួល​ទាន​អាហារ​ឆ្អែត​ជា​ជាង ដ្បិត​ដែល​លោក​នាំ​ពួក​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ គឺ​ដើម្បី​សម្លាប់​ក្រុម​ជំនុំ​នេះ​ទាំង​មូល​ដោយ​អត់​ឃ្លាន​ទេ»។


នៅ​ទី​នោះ ប្រជា‌ជន​ស្រេក​ទឹក​យ៉ាង​ខ្លាំង ហើយ​គេ​ត្អូញ‌ត្អែរ​ដាក់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​សម្លាប់​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​យើង ដោយ​ស្រេក​ទឹក​ដូច្នេះ?»


អ្នក​នោះ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ និង​ជា​ចៅ‌ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​ជា​អ្នក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ឬ?» ពេល​នោះ លោក​ម៉ូសេ​ភិត‌ភ័យ​ណាស់ ហើយ​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​ហើយ»។


លុះ​យូរ​ឆ្នាំ​ក្រោយ​មក ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​សុគត​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ បាន​ស្រែក​ថ្ងូរ រួច​អំពាវ‌នាវ​ដល់​ព្រះ ហើយ​សម្រែក​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​គេ​ក៏​ឡើង​ទៅ​ដល់​ព្រះ។


ការ​ដែល​អ្នក​រាល់​គ្នា​បាន​ស៊ី​ស្មៅ​នៅ​ទី​វាល​ល្អ តើ​ជា​ការ​តិច​តួច​ដល់​អ្នក​ឬ បាន​ជា​អ្នក​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់ ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ បាន​ជា​អ្នក​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ?


គឺ​អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ពេញ​មួយ​ខែ រហូត​ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ ហើយ​រហូត​ដល់​អ្នក​រាល់​គ្នា​ធុញ‌ទ្រាន់​ផង ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ដែល​គង់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​បាន​យំ​នៅ​ចំពោះ​ព្រះ‌អង្គ​ថា "ហេតុ​អ្វី​បាន​ជា​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?"»។


រីឯ​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល គេ​មាន​ចិត្ត​លោភ​ជា​ខ្លាំង ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យំ​តាម​គេ​ដែរ ដោយ​ពោល​ថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ?


យើង​នឹក​ឃើញ​ពី​ត្រី​ដែល​យើង​បរិ‌ភោគ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ស្រុក​អេស៊ីព្ទ ពី​ត្រសក់ ឪឡឹក ខ្ទឹម‌ខ្យល់ ខ្ទឹម‌ក្រហម និង​ខ្ទឹម​ស


គេ​ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ​ហើយ។ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​ហើយ​ជា​ផ្លែ​ឈើ​របស់​ស្រុក​នោះ។


ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ​ប្រសើរ​ជាង!


ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ឲ្យ​ដួល​ស្លាប់​ដោយ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូនៗ​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​រំពា​របស់​គេ​មិន​ខាន ហើយ​ដែល​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​ប្រសើរ​ជាង​ទេ​ឬ?»


លោក​ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា៖ «ពួក​យើង​មិន​ទៅ​ទេ!


ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​តំណាង​ម្នាក់​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា "យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​សោយ​រាជ្យ​លើ​យើង​ទេ"។


លោក​ម៉ូសេ​នេះ ដែល​គេ​បាន​បដិសេធ​មិន​ព្រម​ទទួល ដោយ​ពោល​ថា "តើ​អ្នក​ណា​បាន​តាំង​ឲ្យអ្នក​ធ្វើ​ជា​មេ​គ្រប់​គ្រង និង​ជា​ចៅ​ក្រម?"។ លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​មេ​គ្រប់‌គ្រង និង​ជា​អ្នក​រំដោះ ដោយ​សារ​ដៃ​របស់​ទេវតា ដែល​បាន​លេច​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ព​បន្លា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម