បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
ជនគណនា 13:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល នៅកាដេស ក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេត្រឡប់មកដល់ម៉ូសេ នឹងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក នឹងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង អាល់គីតាប ពេលមកដល់ ពួកគេទៅជួបម៉ូសា និងហារូន ព្រមទាំងសហគមន៍អ៊ីស្រអែលទាំងមូល នៅកាដេសក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបអ្នកទាំងពីរ និងសហគមន៍អ៊ីស្រអែលទាំងមូលដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ |
បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
ព្រះសូរសៀងរបស់ព្រះយេហូវ៉ា កក្រើកទីរហោស្ថាន ព្រះយេហូវ៉ាអង្រួនទីរហោស្ថានការដេស។
ដូច្នេះ លោកម៉ូសេក៏ចាត់ពួកគេពីទីរហោស្ថានប៉ារ៉ានឲ្យទៅតាមបង្គាប់របស់ព្រះយេហូវ៉ា។ អ្នកទាំងនោះសុទ្ធតែជាមេដឹកនាំក្នុងចំណោមកូនចៅអ៊ីស្រាអែល។
កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ទីរហោស្ថានស៊ីន នៅខែទីមួយ ហើយប្រជាជនស្នាក់នៅកាដេស។ នាងម៉ារាមបានស្លាប់នៅទីនោះ ហើយគេក៏បញ្ចុះសពគាត់នៅទីនោះទៅ។
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅជួបស្តេចស្រុកអេដុមទូលថា៖ «អ៊ីស្រាអែលជាប្អូន សូមទូលព្រះករុណាថា ទ្រង់ជ្រាបពីអស់ទាំងការលំបាកដែលកើតឡើងដល់យើងខ្ញុំហើយ
តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ឮសំឡេងយើងខ្ញុំ ហើយចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ មើល៍ យើងខ្ញុំនៅកាដេស ជាក្រុងមួយនៅជាប់នឹងដែនដីរបស់ព្រះកុរណា។
ពួកឪពុករបស់អ្នករាល់គ្នាបានធ្វើដូច្នេះឯង នៅពេលដែលខ្ញុំបានចាត់គេពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ។
ដ្បិតកាលគេបានឡើងទៅដល់ជ្រលងភ្នំអែសកុលឃើញស្រុកនោះហើយ គេបានធ្វើឲ្យកូនចៅអ៊ីស្រាអែលបាក់ទឹកចិត្ត មិនឲ្យគេចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានដល់គេ។
«បន្ទាប់មក យើងក៏ចេញដំណើរពីភ្នំហោរែប ឆ្លងកាត់អស់ទាំងទីរហោស្ថានដ៏ធំ គួរស្ញែងខ្លាចនោះ ដែលអ្នករាល់គ្នាបានឃើញ តាមផ្លូវទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រហូតដល់យើងមកដល់កាដេស-បារនា។
(ចាប់ពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះមានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ)។
គ្រានោះ ពួកកូនចៅយូដានាំគ្នាចូលមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបជាកូនលោកយេភូនេ ជាពួកកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅកាដេស-បារនាហើយ ។
កាលលោកម៉ូសេជាអ្នកបម្រើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក ខ្ញុំមានអាយុសែសិបឆ្នាំ ហើយខ្ញុំបានត្រឡប់មកវិញ រាយការណ៍ជូនលោកដោយស្មោះត្រង់។