ដូច្នេះ ព្រះបាទសាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាបិតា បានរាប់កំណត់ទុក ឃើញមានចំនួនមួយសែនប្រាំម៉ឺនបីពាន់ប្រាំមួយរយនាក់។
ជនគណនា 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានរាប់ចំនួនបណ្ដាជននៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់មក។ អាល់គីតាប ម៉ូសាជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃដូចអុលឡោះតាអាឡាបានបង្គាប់មកគាត់។ |
ដូច្នេះ ព្រះបាទសាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាបិតា បានរាប់កំណត់ទុក ឃើញមានចំនួនមួយសែនប្រាំម៉ឺនបីពាន់ប្រាំមួយរយនាក់។
លោកម៉ូសេបានធ្វើអស់ទាំងការដែលព្រះយេហូវ៉ាបានបង្គាប់លោក គឺលោកធ្វើការនោះសម្រេចទាំងអស់។
ពេលពួកលោកចូលទៅក្នុងត្រសាលជំនុំ ហើយពេលពួកលោកចូលទៅជិតអាសនា ពួកលោកតែងលាងសម្អាត ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
«ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក គឺគ្រប់ទាំងប្រុសៗ តាមចំនួនឈ្មោះរបស់គេ
ពួកអ៊ីស្រាអែលធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺគេបានធ្វើតាមគ្រប់ទាំងអស់។
ពួកអ៊ីស្រាអែលបានធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ គឺគេបានបោះជំរំតាមទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
នេះជាអស់អ្នកដែលលោកម៉ូសេ និងសង្ឃអេលាសារបានរាប់។ លោកបានរាប់ប្រជាជនអ៊ីស្រាអែលនៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។
ហើយលោកម៉ូសេប្រគល់ប្រាក់ថ្លៃលោះនោះដល់អើរ៉ុន និងពួកកូនរបស់លោក ដូចព្រះយេហូវ៉ាបានបង្គាប់។