Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក គឺ​គ្រប់​ទាំង​ប្រុសៗ តាម​ចំនួន​ឈ្មោះ​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​រាប់​ឈ្មោះ​ប្រុសៗ​ទាំង​អស់ តាម​អំបូរ តាម​គ្រួសារ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ឲ្យ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​ទាំង​មនុស្ស​ប្រុសៗ តាម​ឈ្មោះ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដោយ​រាប់​ឈ្មោះ​ប្រុសៗ​ទាំង​អស់ តាម​អំបូរ​តាម​គ្រួសារ​របស់​គេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 1:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសេស​ដើរ​ដោយ​ជើង ទៅ​ដល់​ក្រុង​ស៊ូកូថ មាន​ចំនួន​ប្រុសៗ​ប្រមាណ​ជា​ប្រាំមួយ​សែន​នាក់ ឥត​រាប់​ស្ត្រី និង​កូន​ក្មេង​ឡើយ។


«នៅ​ពេល​អ្នក​រាប់​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​របស់​គេ ត្រូវ​ឲ្យ​គេ​បង់​ប្រាក់​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះ​កាច​ណា​មួយ​កើត​ឡើង​ដល់​ពួក‌គេ ក្នុង​កាល​ដែល​កំពុង​រាប់​ចំនួន​ពួក‌គេ​នោះ​ឡើយ។


រី​ឯ​ប្រាក់​ពី​អស់​អ្នក​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​កត់​ក្នុង​បញ្ជី មាន​ចំនួន ១០០ ហាប ១ ៧៧៥ សេកែល តាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ


គឺ​ប្រាំ​កាក់ ដែល​ត្រូវ​ជា​កន្លះ​សេកែល​ម្នាក់ គ្រប់ៗ​គ្នា តាម​សេកែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​របស់​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ក្នុង​បញ្ជី​ត្រូវ​បង់ ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឯ​ចំនួន​មនុស្ស​ទាំង​នោះ​មាន ៦០៣ ៥៥០ នាក់។


ហើយ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីពីរ​នោះ អ្នក​ទាំង​នោះ​បាន​ប្រមូល​ក្រុម​ជំនុំ​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ គេ​ក៏​បាន​ចុះ​ឈ្មោះ​តាម​ពូជ​អំបូរ​របស់​ខ្លួន តាម​វង្សា‌នុវង្ស​របស់​ឪពុក ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់ៗ​គ្នា


លោក​ម៉ូសេ​បាន​រាប់​ចំនួន​បណ្ដា‌ជន​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។


កូន​ចៅ​របស់​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ដែល​បាន​រាប់ តាម​ចំនួន​ឈ្មោះ​រៀងៗ​ខ្លួន គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម