Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីពីរ​នោះ អ្នក​ទាំង​នោះ​បាន​ប្រមូល​ក្រុម​ជំនុំ​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ គេ​ក៏​បាន​ចុះ​ឈ្មោះ​តាម​ពូជ​អំបូរ​របស់​ខ្លួន តាម​វង្សា‌នុវង្ស​របស់​ឪពុក ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់ៗ​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ហើយ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នាំ​គ្នា​ទៅ​ហៅ​ពួក​ជំនុំ​ឲ្យ​ប្រជុំ​ទាំង​អស់​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ពិសាខ​នោះ​ឯង ហើយ​គេ​ក៏​ប្រាប់​ពី​ក្រសែ​របស់​ខ្លួន​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ​គ្រប់ៗ​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ហើយ​នៅ​ថ្ងៃ​ទី​មួយ នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្តុំ​សហគមន៍​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ជន‌គណនា 1:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​អ្នក​ដែល​មក​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន និង​ក្រុង​អ៊ីមមើរ គេ​ពុំ​អាច​ប្រាប់​ពី​វង្សា‌នុវង្ស​របស់​ឪពុក ឬ​ពី​ដូន​តា​របស់​ខ្លួន ឲ្យ​ដឹង​ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន​បាន​ទេ អ្នក​ទាំង​នោះ​មានៈ


ឯ​ពួក​អ្នក​ដែល​ចេញ​ពី​ក្រុង​ធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន និង​អ៊ីមមើរ តែ​ពុំ​អាច​នឹង​បង្ហាញ​ពី​ពង្សា‌វតារ ឬ​ចំនួន​វង្ស​របស់​ខ្លួន ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន


នេះ​ជា​បញ្ជី​ពួក​មេ​គ្រួសារ​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន កូន​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​រូបេន។


នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​យក​អ្នក​ដែល​បាន​រាយ​ឈ្មោះ​ខាង​លើ​នេះ​មក


លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សា‌វតារ ក៏​គ្មាន​ដើម​កំណើត ឬ​ចុង​បញ្ចប់​ឡើយ គឺ​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​នៅ​ជា​សង្ឃ​រហូត​តទៅ។


ប៉ុន្ដែ លោក​ម៉ិលគី‌ស្សាដែក​នេះ ដែល​មិន​ជា​ប់​សាច់​ញាតិ​អ្វី​នឹង​គេ លោក​បាន​ទទួល​ចំណែក​មួយ​ភាគ​ដប់ពី​លោក​អ័ប្រា‌ហាំ ហើយ​ក៏​ឲ្យ​ពរ​ដល់​លោក ដែល​បាន​ទទួល​សេចក្តី​សន្យា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម