បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
ចោទិយកថា 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱអ៊ីស្រាអែលអើយ ចូរស្តាប់! អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នៅថ្ងៃនេះ ដើម្បីចូលទៅបណ្ដេញសាសន៍នានាដែលធំជាង ហើយពូកែជាងអ្នក គឺជាក្រុងធំៗ មានកំផែងខ្ពស់ដល់ផ្ទៃមេឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ៊ីស្រាអែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជាជាតិដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗ មានកំពែងខ្ពស់កប់ពពក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ នៅវេលានោះ ឯងរាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ ទៅចាប់យកនគរដែលធំជាង ហើយពូកែជាងឯង ដែលមានទីក្រុងធំ មានកំផែងខ្ពស់ដល់ផ្ទៃមេឃផង អាល់គីតាប «អ៊ីស្រអែលអើយ ចូរស្តាប់! ថ្ងៃនេះអ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជាជាតិដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗ មានកំពែងខ្ពស់កប់ពពក។ |
បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
ពេលប្រជាជនឃើញថា លោកម៉ូសេក្រចុះមកពីលើភ្នំវិញ ពួកគេប្រមូលគ្នាមកជួបលោកអើរ៉ុន ហើយពោលថា៖ «សូមលោកឆ្លាក់ធ្វើព្រះឲ្យយើងខ្ញុំ ដើម្បីនាំមុខយើងខ្ញុំ ដ្បិតលោកម៉ូសេជាអ្នកដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងខ្ញុំមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ»។
ដើមនោះបានដុះធំឡើង ហើយក៏មាំ ចុងរបស់វាលូតទៅដល់ផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីទាំងមូល។
ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ ទាំងឫសរបស់គេនៅខាងក្រោម។
ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន
តើយើងនឹងឡើងទៅឯណា? បងប្អូនរបស់យើងបានរំលាយចិត្តយើង ដោយពាក្យថា ប្រជាជននោះខ្លាំងពូកែ ហើយមាឌខ្ពស់ជាងយើង ឯទីក្រុងរបស់គេក៏ធំ ហើយមានកំផែងការពារខ្ពស់ដល់មេឃ! មួយទៀត យើងបានឃើញកូនចៅអ័ណាក់នៅស្រុកនោះទៀតផង!"។
នោះព្រះយេហូវ៉ានឹងបណ្តេញសាសន៍ទាំងអស់នេះ ចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុករបស់សាសន៍ដែលធំ ហើយខ្លាំងពូកែជាងអ្នក
ដ្បិតអ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាចាប់យក ហើយរស់នៅក្នុងស្រុកនោះ
នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក ត្រូវរៀបដុំថ្មធំៗឡើង រួចយកបាយអរមកបូកលើថ្មនោះ។
នៅគ្រានោះ ខ្ញុំបានបង្គាប់អ្នករាល់គ្នាថា "ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានស្រុកនេះឲ្យអ្នកកាន់កាប់ ដូច្នេះ អ្នករាល់គ្នាដែលថ្នឹកចម្បាំង ត្រូវពាក់គ្រឿងសស្ត្រាវុធ ឆ្លងនាំមុខកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់អ្នករាល់គ្នា។
«ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនអ្នករាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។
ដោយបណ្តេញសាសន៍នានាដែលធំ ហើយពូកែជាងអ្នក ចេញពីមុខអ្នក ដើម្បីនាំអ្នកចូលទៅ ហើយប្រគល់ស្រុករបស់គេឲ្យអ្នក ទុកជាមត៌ក ដូចមាននៅថ្ងៃនេះ។
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលព្រះអង្គស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក គឺជាក្រុងធំៗ ហើយល្អ ដែលអ្នកមិនបានសង់
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក
«ចូរដើរកាត់កណ្ដាលជំរំ ហើយបង្គាប់ប្រជាជនថា "ចូរត្រៀមស្បៀងអាហារទៅ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក"»។
រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាកដូចអ្នកដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ បន្ទាប់មក អ្នករាល់គ្នាអាចនឹងត្រឡប់មកស្រុកដែលជាកេរអាកររបស់ខ្លួនវិញ ហើយចាប់យកស្រុកនោះ ជាស្រុកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានប្រគល់ឲ្យអ្នក នៅត្រើយខាងកើតទន្លេយ័រដាន់»។
ដូច្នេះ សូមប្រគល់ស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅថ្ងៃនោះហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ទាំងមានទាំងទីក្រុងធំៗដែលមានកំផែងរឹងមាំ។ ប្រសិនបើព្រះយេហូវ៉ាគង់ជាមួយខ្ញុំ នោះខ្ញុំនឹងបណ្តេញពួកគេចេញ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមិនខាន»។
ដូច្នេះ ពេលប្រជាជនចេញពីជំរំ ដើម្បីឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញានៅខាងមុខប្រជាជន
នោះស្រាប់តែទឹកដែលហូរចុះពីលើមកក៏ឈប់នៅនឹង ឡើងជាគំនរពីចម្ងាយ ត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ចំណែកឯទឹកដែលហូរចុះទៅសមុទ្រអារ៉ាបា គឺសមុទ្រអំបិល ក៏ហូររីងអស់ទៅ។ ពេលនោះ ប្រជាជនក៏នាំគ្នាឆ្លងនៅទល់មុខក្រុងយេរីខូរ។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកសង្ឃថា៖ «ចូរលើកយកហិបនៃសេចក្ដីសញ្ញាឆ្លងទៅមុនប្រជាជនទៅ»។ ដូច្នេះ គេក៏លើកយកហិបនៃសេចក្ដីសញ្ញា ហើយទៅមុនប្រជាជន។
ប្រជាជនបានឡើងពីទន្លេយ័រដាន់មក នៅថ្ងៃទីដប់នៃខែទីមួយ ហើយគេក៏បោះជំរំនៅត្រង់គីលកាល នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូរ។
លោកយ៉ូស្វេមានប្រសាសន៍ទៅគេថា៖ «ចូរដើរទៅខាងមុខហិបរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់ ហើយយកថ្មម្នាក់មួយដុំដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែល