ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
ចោទិយកថា 4:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រកាសប្រាប់អ្នករាល់គ្នាពីសេចក្ដីសញ្ញារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យវិន័យទាំងដប់ប្រការ ។ ព្រះអង្គបានចារឹកបញ្ញត្តិទាំងនោះនៅលើបន្ទះថ្មពីរផ្ទាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីរបស់ព្រះអង្គដល់អ្នករាល់គ្នា គឺព្រះអង្គប្រទានបទបញ្ជាទាំងដប់ប្រការឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ព្រះអង្គបានចារច្បាប់ និងវិន័យទាំងនោះនៅលើបន្ទះថ្មពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានមានបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្ដីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង អាល់គីតាប អុលឡោះបានបង្ហាញសម្ពន្ធមេត្រីរបស់ទ្រង់ដល់អ្នករាល់គ្នា គឺទ្រង់ប្រទានបទបញ្ជាទាំងដប់ប្រការ ឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ទ្រង់បានចារហ៊ូកុំ និងវិន័យទាំងនោះនៅលើបន្ទះថ្មពីរ។ |
ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
ព្រះអង្គបានប្រកាសព្រះឱវាទរបស់ព្រះអង្គមក ដើម្បីឲ្យយើងខ្ញុំបានប្រតិបត្តិតាម ដោយយកចិត្តទុកដាក់។
ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមកឯយើងនៅលើភ្នំ ហើយរង់ចាំនៅទីនោះសិន យើងនឹងប្រគល់ក្រឹត្យវិន័យ និងបទបញ្ជាទាំងប៉ុន្មានដែលយើងបានចារឹកទុកលើបន្ទះថ្មឲ្យអ្នក សម្រាប់យកទៅបង្រៀនប្រជាជន»។
កាលព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅលើភ្នំស៊ីណាយចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានថ្មនៃសេចក្ដីសញ្ញាពីរបន្ទះដល់លោក គឺជាបន្ទះថ្មដែលព្រះបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន នោះយើងនឹងចារឹកអស់ទាំងពាក្យ ដូចបានចារឹកនៅលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែកចោលនោះ។
លោកនៅទីនោះជាមួយព្រះយេហូវ៉ាអស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ឥតមានបរិភោគអ្វីឡើយ ហើយព្រះអង្គក៏ចារឹកអស់ទាំងពាក្យនៃសេចក្ដីសញ្ញា គឺក្រឹត្យវិន័យ ទាំងដប់ប្រការនៅលើបន្ទះថ្មទាំងពីរផ្ទាំងនោះ។
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន
ប្រសិនបើការបម្រើសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរនៅលើបន្ទះថ្ម មានសិរីល្អជាខ្លាំង រហូតដល់ប្រជាជនអ៊ីស្រាអែល មិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីល្អនៅលើមុខរបស់លោក ហើយជាសិរីល្អដែលសាបសូន្យទៅ យ៉ាងហ្នឹងទៅហើយ
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាពីកណ្ដាលភ្លើងនោះ អ្នករាល់គ្នាបានឮព្រះសូរសៀងនៃព្រះបន្ទូល តែមិនឃើញព្រះអង្គមានរូបរាងដូចម្ដេចទេ គឺឮតែសំឡេងប៉ុណ្ណោះ។
នៅវេលានោះ ព្រះយេហូវ៉ាបានបង្គាប់ខ្ញុំឲ្យបង្រៀនអ្នករាល់គ្នា អស់ទាំងច្បាប់ និងបញ្ញត្តិ ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមនៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។
«សេចក្ដីទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលចេញពីក្នុងភ្លើង ពីពពក និងពីទីងងឹតសូន្យសុង មកកាន់ក្រុមជំនុំទាំងមូលរបស់អ្នករាល់គ្នា នៅលើភ្នំ ដោយសំឡេងយ៉ាងខ្លាំង ហើយព្រះអង្គមិនបន្ថែមអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកខ្ញុំ។
នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។