Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី‌សញ្ញា​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​វិន័យ​ទាំង​ដប់​ប្រការ ។ ព្រះ‌អង្គ​បាន​ចារឹក​បញ្ញត្តិ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះអង្គ​បាន​បង្ហាញ​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ​ដល់​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ប្រទាន​បទ‌បញ្ជា​ទាំង​ដប់​ប្រការ​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ ព្រះអង្គ​បាន​ចារ​ច្បាប់ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ​បាន​បង្ហាញ​សម្ពន្ធ​មេត្រី​របស់​ទ្រង់​ដល់​អ្នក​រាល់​គ្នា គឺ​ទ្រង់​ប្រទាន​បទ​បញ្ជា​ទាំង​ដប់​ប្រការ ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ ទ្រង់​បាន​ចារ​ហ៊ូកុំ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​នៅ​ក្នុង​ហឹប នោះ​មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ត្រង់​ភ្នំ​ហោរែប នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ក្រោយ​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


ទ្រង់​បាន​ប្រកាស​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​កាន់​តាម​ដោយ​ម៉ត់‌ចត់


ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រិត្យ‌វិន័យ ហើយ​នឹង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សំរាប់​នឹង​បង្រៀន​ដល់​បណ្តាជន


កាល​ព្រះ​បាន​មាន​បន្ទូល​នឹង​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ី‌ណាយ​រួច​សព្វ​គ្រប់​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​សេចក្ដី​បន្ទាល់​ដល់​លោក ជា​សេចក្ដី​ដែល​ទ្រង់​បាន​សរសេរ​ចុះ​នឹង​បន្ទះ​ថ្ម​២​ផ្ទាំង ដោយ​អង្គុលី​ព្រះ‌ហស្ត។


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ដាប់​បន្ទះ​ថ្ម​២​ផ្ទាំង​ឲ្យ​ដូច​ជា​បន្ទះ​ថ្ម​២​ពី​មុន នោះ​អញ​នឹង​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ ដូច​បាន​កត់​នៅ​បន្ទះ​ថ្ម​ពី​មុន​នោះ ដែល​ឯង​បាន​បំបែក​ហើយ


លោក​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ ៤០​យប់ ឥត​មាន​បរិភោគ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​ទាំង​១០​ប្រការ នៅ​លើ​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ។


គឺ​ជា​សាសន៍​អ៊ីស្រាអែល ដែល​គេ​មាន​ការ​ចិញ្ចឹម​ជា​កូន​ព្រះ នឹង​សិរី‌ល្អ សេចក្ដី​សញ្ញា ការ​ប្រទាន​ក្រិត្យ‌វិន័យ របៀប​ថ្វាយ‌បង្គំ នឹង​សេចក្ដី​សន្យា​ជា​របស់​ផង​ខ្លួន ព្រម​ទាំង​ពួក​ឰយុកោ​ផង


ហើយ​បើ​ការ‌ងារ​ខាង​ឯ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​លើ​ថ្ម បាន​កើត​មក​ក្នុង​សិរី‌ល្អ ដល់​ម៉្លេះ​បាន​ជា​ជន‌ជាតិ​អ៊ីស្រាអែល មិន​អាច​នឹង​សំឡឹង​មើល​មុខ​លោក​ម៉ូសេ​បាន​ទេ ដោយ​ព្រោះ​សិរី‌ល្អ​នៃ​មុខ​លោក គឺ​ជា​សេចក្ដី​ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ឯង​រាល់​គ្នា​ពី​កណ្តាល​ភ្លើង​នោះ ឯង​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​នោះ តែ​មិន​ឃើញ​រូប​អង្គ​ណា​សោះ គ្រាន់​តែ​ឮ​សំឡេង​ប៉ុណ្ណោះ


នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​អញ ឲ្យ​បង្រៀន​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ដល់​ឯង ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក ដែល​ឯង​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក​នោះ។


សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ចេញ​ពី​កណ្តាល​ភ្លើង ពី​ពពក នឹង​ពី​ងងឹត​សូន្យ‌សុង នៅ​លើ​ភ្នំ មក​ពួក​ជំនុំ​នៃ​ឯង​រាល់​គ្នា ដោយ​សំឡេង​យ៉ាង​ខ្លាំ ហើយ​មិន​បាន​បន្ថែម​អ្វី​ទៀត​សោះ រួច​ទ្រង់​ក៏​កត់​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង ប្រទាន​មក​អញ


ទី​នោះ​មាន​ជើង‌ពាន​មាស សំរាប់​ដុត​គ្រឿង​ក្រអូប នឹង​ហឹប​នៃ​សេចក្ដី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ‌វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង នឹង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម