ឡុតក៏ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បាររបស់ព្រះយេហូវ៉ា ដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
ចោទិយកថា 34:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តំបន់ណេកិប និងតំបន់វាលទំនាប គឺជ្រលងភ្នំយេរីខូរ ជាទីក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងស្រុកខាងត្បូង នឹងវាលនៅច្រកភ្នំយេរីខូរ ហើយទីក្រុងលម៉ើ រហូតដល់សូអារ អាល់គីតាប តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើរ រហូតដល់ក្រុងសូអារ។ |
ឡុតក៏ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បាររបស់ព្រះយេហូវ៉ា ដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
ស្តេចទាំងនោះបានលើកគ្នាទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្តេចក្រុងសូដុម ព្រះបាទប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្តេចក្រុងអាត់ម៉ា ព្រះបាទសេមេប៊ើជាស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា (គឺក្រុងសូអារ)។
ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ ក៏នាំគ្នាលើកទ័ពចេញទៅប្រយុទ្ធតទល់ នៅជ្រលងភ្នំស៊ីឌីម
ចូរប្រញាប់ឡើង ហើយរត់ទៅទីនោះទៅ ដ្បិតខ្ញុំមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកបានទៅដល់ទីនោះសិន»។ ហេតុនេះហើយបានជាគេហៅទីក្រុងនោះថា "សូអារ" ។
អ្នកដែលមានឈ្មោះហើយ ក៏ក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសម្លៀកបំពាក់ពីក្នុងជ័យភណ្ឌនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកម្លាំងតិច នោះគេបញ្ជិះលើសត្វលា បញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើ រួចគេវិលមកក្រុងសាម៉ារីវិញ។
ផ្នែកខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ផ្ដើមពីចុងសមុទ្រអំបិលនៅទិសខាងកើត។
ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅតំបន់ណេកិប ជិតស្រុកអើរ៉ាត ជាមួយពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយពួកអ្នកស្រុកនោះ។
ស្តេចបានប្រមូលពួកកូនចៅអាំម៉ូន និងពួកអាម៉ាឡេក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយដណ្ដើមបានទីក្រុងដើមលម៉ើ ។