លោកុប្បត្តិ 14:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ស្តេចទាំងនោះបានលើកគ្នាទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្តេចក្រុងសូដុម ព្រះបាទប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្តេចក្រុងអាត់ម៉ា ព្រះបាទសេមេប៊ើជាស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា (គឺក្រុងសូអារ)។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ស្ដេចទាំងនោះបានធ្វើសង្គ្រាមទាស់នឹងបេរ៉ាស្ដេចនៃសូដុម ប៊ីរសាស្ដេចនៃកូម៉ូរ៉ា ស៊ីណាបស្ដេចនៃអាត់ម៉ា សេមេប៊ើរស្ដេចនៃសេបោម និងស្ដេចនៃបេឡា (បេឡាគឺសូអារ)។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 បាននាំគ្នាលើកទ័ពទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្ដេចក្រុងសូដុម ព្រះបាទប៊ីសារជាស្ដេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្ដេចក្រុងអាដម៉ា ព្រះបាទសេមេប៊ើរជាស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នោះគេលើកគ្នាទៅច្បាំងនឹងបេរ៉ាជាស្តេចក្រុងសូដុំម ប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ស៊ីណាបជាស្តេចក្រុងអាត់ម៉ា សេមេប៊ើជាស្តេចក្រុងសេបោម ហើយនឹងស្តេចក្រុងបេឡា គឺជាសូអារ សូមមើលជំពូកអាល់គីតាប2 បាននាំគ្នាលើកទ័ពទៅច្បាំងនឹងបេរ៉ា ជាស្តេចក្រុងសូដុម ប៊ីសារ ជាស្តេចក្រុងកូម៉ូរ៉ា ស៊ីណាប ជាស្តេចក្រុងអាដម៉ា សេមេប៊ើរ ជាស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ។ សូមមើលជំពូក |
ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន? ឱអ៊ីស្រាអែលអើយ តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន? តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន? តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន? យើងមិនដាច់ចិត្តធ្វើទៅកើតទេ សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង ហើយចិត្តយើងក៏ទន់ទៅ។
គឺស្រុកទាំងមូលត្រូវឆេះដោយស្ពាន់ធ័រ និងអំបិល គ្មានអ្វីបានសាបព្រោះ គ្មានអ្វីបានលូតលាស់ គ្មានរុក្ខជាតិណាចេញពន្លក ហើយត្រូវបំផ្លាញដូចនៅក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា និងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ