ប៉ុន្តែ ទ្រង់មានរាជឱង្ការថា៖ «បើព្រះយេហូវ៉ាមិនជួយអ្នកទេ តើធ្វើដូចម្តេចឲ្យយើងជួយបាន? តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬ?»
ចោទិយកថា 28:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងបង្គាប់ឲ្យមានពរនៅលើជង្រុករបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។ ព្រះយេហូវ៉ានឹងប្រទានពរអ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រទានពរឲ្យអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ព្រះអង្គប្រទានពរជានិច្ច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលព្រះអង្គប្រទានឲ្យអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងបង្គាប់ឲ្យមានពរនៅលើជង្រុកឯង ហើយលើគ្រប់ទាំងការអ្វីដែលឯងនឹងដាក់ដៃធ្វើ ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមក អាល់គីតាប អុលឡោះតាអាឡាប្រទានពរ ឲ្យអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ទ្រង់ប្រទានពរជានិច្ច។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលទ្រង់ប្រទានឲ្យអ្នក។ |
ប៉ុន្តែ ទ្រង់មានរាជឱង្ការថា៖ «បើព្រះយេហូវ៉ាមិនជួយអ្នកទេ តើធ្វើដូចម្តេចឲ្យយើងជួយបាន? តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬ?»
អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជាជីវិតដែលនៅអស់កល្បជានិច្ច។
សូមឲ្យជង្រុករបស់យើងបានពេញ ដោយស្បៀងអាហារគ្រប់មុខ សូមឲ្យហ្វូងចៀមរបស់យើង កើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅតាមវាលស្មៅ
នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
៙ ឱព្រះអើយ ព្រះអង្គជាមហាក្សត្ររបស់ទូលបង្គំ ព្រះអង្គបង្គាប់ឲ្យមានការសង្គ្រោះ ដល់ពួកយ៉ាកុប!
នោះគឺយើងនឹងផ្តល់ពររបស់យើងដល់អ្នករាល់គ្នានៅឆ្នាំទីប្រាំមួយ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់បីឆ្នាំវិញ
អ្នករាល់គ្នានឹងបរិភោគផលចាស់រហូតដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ។
តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ? ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ យើងនឹងផ្តល់ពរដល់អ្នកវិញ»។
ទុកឲ្យទាំងពីរដុះជាមួយគ្នា រហូតដល់ពេលច្រូតចុះ ហើយនៅពេលច្រូត ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែជាមុនសិន ហើយចងវាជាកណ្តាប់ ទុកសម្រាប់ដុត រីឯស្រូវសាលី ចូរប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ"»។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
គាត់ក៏គិតថា "ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចេញ ហើយពង្រីកឲ្យធំជាងមុន រួចប្រមូលផល និងទ្រព្យសម្បត្តិទៅទុកនៅទីនោះ"។
ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។
ត្រូវឲ្យទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តមួហ្មងឡើយ ដ្បិតបើប្រព្រឹត្តដូច្នោះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ទាំងកិច្ចការរបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។
ប៉ុន្តែ នឹងគ្មានអ្នកក្រក្នុងចំណោមអ្នករាល់គ្នាឡើយ ដ្បិតព្រះយេហូវ៉ានឹងប្រទានពរអ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកកាន់កាប់ទុកជាមតរក
ព្រះយេហូវ៉ានឹងចាត់បណ្ដាសា ភាពច្របូកច្របល់ និងសេចក្ដីថប់ព្រួយមកលើអ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន រហូតទាល់តែអ្នកត្រូវបំផ្លាញ ហើយវិនាសទៅយ៉ាងរហ័ស ដោយព្រោះអំពើអាក្រក់របស់អ្នក ដែលអ្នកបានបោះបង់ចោលយើង។
ព្រះយេហូវ៉ានឹងធ្វើឲ្យខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងអ្នក ត្រូវចុះចាញ់នៅមុខអ្នក គេនឹងចេញមកទាស់នឹងអ្នកតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវប្រាំពីរវិញ ដើម្បីឲ្យរួចពីមុខអ្នក។