ចោទិយកថា 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មិនត្រូវបង្ខិតគោលចារឹករបស់អ្នកជិតខាង ដែលមនុស្សជំនាន់ដើមបានបោះ នៅដីដែលអ្នកនឹងគ្រងជាមត៌ក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់នោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលណាអ្នកចូលកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យឯងបន្ថយគោលចារឹករបស់អ្នកជិតខាងដែលគេបានបោះកាលពីដើម នៅដីដែលឯងនឹងគ្រងជាមរដក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យកនោះឡើយ។ អាល់គីតាប «ពេលណាអ្នកចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ឲ្យ ទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។ |
ប្រសិនបើអ្នកនោះមិនមានចេតនានឹងធ្វើឲ្យគេស្លាប់ទេ តែជាសកម្មភាពរបស់ព្រះដោយសារដៃអ្នកនោះ នោះយើងនឹងតាំងឲ្យមានកន្លែងមួយ ដែលអ្នកនោះអាចរត់ទៅជ្រកកោន។
ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែព្រះអង្គនឹងតាំងគោលចារឹក នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។
ពួកមេរបស់យូដា ប្រៀបដូចជាអស់អ្នកដែលដកបង្គោលសីមាចោល យើងនឹងជះកំហឹងរបស់យើងទៅលើគេ ដូចជះទឹក។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងរបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
នៅគ្រានោះ ខ្ញុំបានបង្គាប់អ្នករាល់គ្នាថា "ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានស្រុកនេះឲ្យអ្នកកាន់កាប់ ដូច្នេះ អ្នករាល់គ្នាដែលថ្នឹកចម្បាំង ត្រូវពាក់គ្រឿងសស្ត្រាវុធ ឆ្លងនាំមុខកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់អ្នករាល់គ្នា។