និក្ខមនំ 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ប្រសិនបើអ្នកនោះមិនមានចេតនានឹងធ្វើឲ្យគេស្លាប់ទេ តែជាសកម្មភាពរបស់ព្រះដោយសារដៃអ្នកនោះ នោះយើងនឹងតាំងឲ្យមានកន្លែងមួយ ដែលអ្នកនោះអាចរត់ទៅជ្រកកោន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ប្រសិនអ្នកនោះធ្វើឲ្យគេស្លាប់ដោយអចេតនា យើងនឹងបង្កើតកន្លែងមួយ សម្រាប់ឲ្យគេរត់ទៅជ្រកកោន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 តែបើមិនបានលបវាយទេ គឺដោយព្រះបានឲ្យគេស្លាប់ ដោយសារដៃអ្នកនោះវិញ នោះអញនឹងតាំងឲ្យមានកន្លែង១ ដែលអ្នកនោះនឹងរត់ទៅទីពឹងបាន សូមមើលជំពូកអាល់គីតាប13 ប្រសិនអ្នកនោះធ្វើឲ្យគេស្លាប់ដោយអចេតនា យើងនឹងបង្កើតកន្លែងមួយសម្រាប់ឲ្យគេរត់ទៅជ្រកកោន។ សូមមើលជំពូក |
ថ្ងៃនេះ ព្រះនេត្ររបស់ព្រះករុណាឃើញយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយនិយាយថា "ទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយរបស់ទូលបង្គំឡើយ ដ្បិតស្ដេចជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"។