Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 19:14 - អាល់គីតាប

14 «ពេល​ណា​អ្នក​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ឲ្យ ទុក​ជា​កេរ‌មត៌ក​ហើយ មិន​ត្រូវ​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី​របស់​អ្នក​ជិត​ខាង ជា​របង​ដាំ​ដោយ​អ្នក​ដែល​ទៅ​ដល់​មុន​គេ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 «មិន​ត្រូវ​បង្ខិត​គោល​ចារឹក​របស់​អ្នក​ជិត​ខាង ដែល​មនុស្ស​ជំនាន់​ដើម​បាន​បោះ នៅ​ដី​ដែល​អ្នក​នឹង​គ្រង​ជា​មត៌ក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 «ពេល​ណា​អ្នក​ចូល​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​ទុក​ជា​កេរ‌មត៌ក​ហើយ មិន​ត្រូវ​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី​របស់​អ្នក​ជិត​ខាង ជា​របង​ដាំ​ដោយ​អ្នក​ដែល​ទៅ​ដល់​មុន​គេ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មិន​ត្រូវ​ឲ្យ​ឯង​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ដែល​គេ​បាន​បោះ​កាល​ពី​ដើម នៅ​ដី​ដែល​ឯង​នឹង​គ្រង​ជា​មរដក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 19:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​តែងតែ​លួច​បង្ខិត​បង្គោល​របង គេ​លួច​សត្វ​របស់​អ្នក​ដទៃ​យក​ទៅ​ទុក ក្នុង​ក្រោល​របស់​ខ្លួន។


ប្រសិន​អ្នក​នោះ​ធ្វើ​ឲ្យ​គេ​ស្លាប់​ដោយ​អចេតនា យើង​នឹង​បង្កើត​កន្លែង​មួយ​សម្រាប់​ឲ្យ​គេ​រត់​ទៅ​ជ្រក​កោន។


អុលឡោះ‌តាអាឡា​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ទ្រង់​ការពារ​ដី‌ធ្លី​របស់​ស្ត្រី​មេម៉ាយ។


កុំ​ដក​បង្គោល​ព្រំ​ចម្ការ ដែល​ដូនតា​របស់​អ្នក​បាន​បោះ​ទុក​នោះ​ឡើយ។


កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ


មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ប្រៀប​បាន​នឹង អស់​អ្នក​ដែល​បង្ខិត​បង្គោល​របង យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។


“អ្នក​ណា​បង្ខិត​បង្គោល​របង ចូល​ទៅ​ក្នុង​ដី​ធ្លី​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


នៅ​គ្រា​នោះ​ខ្ញុំ​បាន​បង្គាប់​ពួក​គេ ដូច​តទៅ: “អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់​អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា។


ពេល​នោះ ម៉ូសា​បាន​ញែក​ក្រុង​បី នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់​ដោយ​ឡែក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម