សិរីរុងរឿងរបស់ព្រះស្ថិតនៅ ក្នុងគម្រោងការលាក់កំបាំង ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ គឺស្វែងយល់បាន។
ចោទិយកថា 17:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចបើមានគេប្រាប់អ្នក ហើយអ្នកបានឮ ត្រូវស៊ើបសួរឲ្យអស់ពីចិត្ត ហើយបើរឿងនោះពិតប្រាកដ គឺមានគេប្រព្រឹត្តការគួរស្អប់ខ្ពើមបែបនោះ ក្នុងសាសន៍អ៊ីស្រាអែលមែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងបញ្ជាក់ថា ហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រាអែលមែន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានគេប្រាប់ដល់ឯង ឬឯងបានឮក្តី នោះត្រូវឲ្យឯងស៊ើបសួរយ៉ាងអស់ពីចិត្ត បើឃើញជាត្រូវពិតដូច្នោះមែនថា មានគេប្រព្រឹត្តការគួរខ្ពើមយ៉ាងនោះ នៅក្នុងសាសន៍អ៊ីស្រាអែលហើយ អាល់គីតាប ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា ហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រអែលមែន |
សិរីរុងរឿងរបស់ព្រះស្ថិតនៅ ក្នុងគម្រោងការលាក់កំបាំង ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ គឺស្វែងយល់បាន។
«តើក្រឹត្យវិន័យរបស់យើង កាត់ទោសមនុស្សមុនពេលឮចម្លើយពីអ្នកនោះ ហើយមិនបានដឹងពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាយ៉ាងណាសិនទេឬ?»
នោះត្រូវប្រហារពួកអ្នកក្រុងនោះដោយមុខដាវ គឺត្រូវបំផ្លាញចេញឲ្យអស់កុំឲ្យសល់ គឺមនុស្សទាំងអស់នៅក្នុងទីក្រុង ព្រមទាំងរបស់របរទាំងប៉ុន្មាននៅក្នុងទីក្រុងនោះ ហើយទាំងហ្វូងសត្វផង ដោយមុខដាវ។
ទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំព្រះដទៃ ឬព្រះអាទិត្យ ព្រះចន្ទ ឬហ្វូងផ្កាយទាំងប៉ុន្មាននៅលើមេឃ ដែលខ្ញុំបានហាម
ត្រូវនាំបុរស ឬស្ដ្រីដែលបានប្រព្រឹត្តការអាក្រក់នោះ ទៅឯទ្វារក្រុង ហើយចោលសម្លាប់បុរស ឬស្រ្ដីនោះនឹងថ្មទៅ។
ពួកចៅក្រមត្រូវពិនិត្យសួរដោយហ្មត់ចត់ រួចប្រសិនបើឃើញថា អ្នកនោះជាស្មរបន្ទាល់ក្លែងក្លាយមែន ហើយបានចោទមួលបង្កាច់បងប្អូនរបស់ខ្លួន