Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 25:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សិរីរុង‌រឿង​របស់​ព្រះ​ស្ថិត​នៅ ក្នុង​គម្រោង​ការ​លាក់​កំបាំង ប៉ុន្តែ សិរីរុង‌រឿង​របស់​ពួក​ស្តេច​វិញ គឺ​ស្វែង​យល់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ការដែល​លាក់​សេចក្ដី ជា​សិរីរុងរឿង​របស់​ព្រះ រីឯ​ការដែល​ស្រាវជ្រាវរកឃើញ​សេចក្ដី ជា​សិរីរុងរឿង​របស់​បណ្ដា​ស្ដេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង រីឯ​សិរី‌រុងរឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​សុភ‌និច្ឆ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្ដី នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ តែ​ពួក​ស្តេច​វិញ ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ស្វែង​រក​ឲ្យ​យល់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សិរី‌រុង‌រឿង​របស់​អុលឡោះ​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង រីឯ​សិរី‌រុង‌រឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​សុភ‌និច្ឆ័យ។

សូមមើលជំពូក ចម្លង




សុភា‌សិត 25:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាវីឌ​សួរ​យុវជន​ដែល​នាំ​ដំណឹង​មក​ជម្រាប​នោះ​ថា៖ «ម្តេច​បាន​ជា​អ្នក​ដឹង​ថា ស្តេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ បាន​សុគត?»


នោះ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា‌មួយ​នាង​ទេ​ឬ?» ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​របស់​ទ្រង់ ព្រះ‌ករុណា​ជា​ម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌ករុណា​ជា​ម្ចាស់​មាន​រាជ‌ឱង្ការ​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះករុណា​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។


ដើម្បី​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​នៃ​អយ្យកោ​របស់​ព្រះ‌ករុណា យ៉ាង​នោះ ព្រះ​ករុណា​នឹង​ឃើញ​ក្នុង​សៀវ​ភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ ជា​ទី​ក្រុង​តែង​តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច និង​ដល់​ខេត្ត​នានា ហើយ​ថា កាល​ពី​ចាស់​បុរាណ គេ​តែង​តែ​បង្ក​ឲ្យ​មាន​ចលាចល​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ទី​ក្រុងនេះ​ត្រូវ​គេ​បំផ្លាញខ្ទេច​ខ្ទី​អស់។


យើង​ក៏​បាន​បញ្ជា​ឲ្យ​គេ​ពិនិត្យ​ស្រាវ​ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ចាស់​បុរាណ​មក ទី​ក្រុង​នោះ​បាន​លើក​គ្នា​ឡើង​ទាស់​នឹង​ពួក​ស្តេច ក៏​បង្កើត​ការ​បះ‌បោរ និង​បង្កឲ្យ​មាន​ចលាចល​មែន


ដូច្នេះ ប្រសិន‌បើ​ព្រះ‌ករុណា​យល់​ឃើញ​ថាជា​ការ​គួរ សូម​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ព្រះ‌បាទ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម​មែន ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​មក​យើង​ខ្ញុំ​អំពី​រឿង​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ»។


ដូច្នេះ ព្រះ‌បាទ​ដារី‌យុស​បាន​ចេញ​បញ្ជា ហើយ​គេ​ក៏​ស្រាវ​ជ្រាវ​រក​ក្នុង​មន្ទីរ​លិខិត ជា​កន្លែង​ដែល​តម្កល់​ឯក​សារ​នៅ​ក្នុង​ក្រុង​បាប៊ី‌ឡូន។


ក៏​ជា​ឪពុក​ដល់​ពួក​អ្នក​កម្សត់ ហើយ​ខ្ញុំ​ក៏​ខំ​ពិនិត្យ​រក​ខុស​ត្រូវ ក្នុង​រឿង​ក្តី​របស់​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ផង


តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​យើង ចាប់​ផ្ដើម​បង្ក​បង្កើត​ផែនដី? ចូរ​ប្រាប់​យើង​មក បើ​ឯង​ដឹង។


«ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា រាង​ចាល​ឬ? ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ»។


តើ​អ្នក​ណាដែល​បង្អាប់​ព្រះ​តម្រិះ ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូល‌បង្គំ​នេះ​ឯង​បានពោល​ពាក្យ ដែល​ទូល‌បង្គំ​មិន​បាន​យល់ ជា​សេចក្ដី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់​ឡើយ


បើ​បរិ‌ភោគ​ទឹក​ឃ្មុំ​ច្រើន​ពេក នោះ​មិន​ល្អ​ទេ ហើយបើ​ស្វែង​រក​កិត្តិ‌សព្ទ​ដល់​ខ្លួន នោះ​ក៏ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ។


ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ហើយ​ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​របស់​ពួក​ស្តេច ក៏​ស្ទង់​មើល​ដល់​យ៉ាង​នោះ​ដែរ។


យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទម្ងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។


ព្រះ‌យេហូវ៉ា​បាន​រំលើង​គេចេញ​ពី​ស្រុក ដោយ​សេចក្ដី‌ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ និង​សេចក្ដី‌ក្រោធ​ជា​ខ្លាំង ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​មួយ​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ"


សេចក្ដី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា តែ​សេចក្ដី​ដែល​បាន​បើក​សម្ដែង​មក នោះ​ស្រេច​នៅ​យើង​រាល់​គ្នា និង​កូន​ចៅ​របស់​យើង​ជា​រៀង​រហូត ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម