ក្នុងពួកនោះ មានពីរម៉ឺនបួនពាន់នាក់ ដែលត្រូវត្រួតត្រាកិច្ចការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយមានប្រាំមួយពាន់នាក់ ដែលជាចៅក្រម និងសុភា
ចោទិយកថា 16:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ត្រូវតែងតាំងពួកចៅក្រម និងពួកមេដឹកនាំ នៅគ្រប់ទាំងក្រុងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក តាមកុលសម្ព័ន្ធរបស់អ្នក ហើយអ្នកទាំងនោះនឹងជំនុំជម្រះប្រជាជនដោយយុត្តិធម៌។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងតាំងពួកចៅក្រម នឹងសុភា នៅគ្រប់ទាំងទីក្រុងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកឯង តាមពូជអំបូរឯងទាំងប៉ុន្មាន ត្រូវឲ្យអ្នកទាំងនោះជំនុំជំរះបណ្តាជនដោយយុត្តិធម៌ អាល់គីតាប «ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។ |
ក្នុងពួកនោះ មានពីរម៉ឺនបួនពាន់នាក់ ដែលត្រូវត្រួតត្រាកិច្ចការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយមានប្រាំមួយពាន់នាក់ ដែលជាចៅក្រម និងសុភា
ក្នុងចំណោមកូនចៅពួកយីតសារ មានកេណានា និងកូនចៅគាត់ ជាអ្នកមើលការខុសត្រូវខាងក្រៅ ត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា។
ចំពោះលោកអែសរ៉ាវិញ តាមប្រាជ្ញានៃព្រះរបស់លោក ដែលលោកមាននៅដៃ ត្រូវតែងតាំងឲ្យមានពួកអ្នកគ្រប់គ្រង និងពួកចៅក្រម ដែលអាចកាត់ក្ដីឲ្យប្រជាជនទាំងឡាយដែលនៅក្នុងអាណាខេត្តខាងនាយទន្លេ គឺជាអ្នកស្គាល់ក្រឹត្យវិន័យនៃព្រះរបស់លោក ហើយលោកត្រូវបង្ហាត់បង្រៀនក្រឹត្យវិន័យ ដល់អស់អ្នកដែលមិនស្គាល់ក្រឹត្យវិន័យផង។
កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
ពេលមនុស្សឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាង អ្នកបង្កគ្រោះថ្នាក់នោះត្រូវទទួលទោស តាមបន្ទុកដែលប្តីរបស់នាងនឹងដាក់បន្ទុកលើអ្នកនោះ ហើយត្រូវសងតាមដែលចៅក្រមកំណត់ឲ្យ។
នោះចៅហ្វាយត្រូវនាំគេទៅចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬក្របទ្វារផ្ទះ ហើយយកដែកចោះមកចោះត្រចៀករបស់គេ ដូច្នេះ អ្នកនោះនឹងត្រូវនៅបម្រើចៅហ្វាយជារៀងរហូត។
កាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុង ក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ។
«អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស នោះនឹងត្រូវជាប់ជំនុំជម្រះ"។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
គ្រប់គ្នាត្រូវថ្វាយតាមដែលខ្លួនអាចធ្វើទៅបាន គឺតាមព្រះពរដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យ»។
មិនត្រូវបង្ខូចយុត្តិធម៌ឡើយ ក៏មិនត្រូវមានចិត្តលម្អៀងទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកធ្វើឲ្យភ្នែករបស់អ្នកប្រាជ្ញទៅជាខ្វាក់ ហើយបង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិត។
អ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត មិនធ្វើតាមពាក្យសង្ឃដែលឈរបម្រើនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីនោះ ឬតាមពាក្យចៅក្រមទេ អ្នកនោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល
ត្រូវចូលទៅជួបពួកលេវីដែលជាសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ ដើម្បីសួរយោបល់ ហើយលោកទាំងនោះនឹងប្រាប់អ្នកពីការសម្រេចក្ដីនោះ។
នោះពួកចាស់ទុំ និងពួកចៅក្រមរបស់អ្នក ត្រូវចេញទៅវាស់ចម្ងាយទៅកាន់ទីក្រុងនានា ដែលនៅជុំវិញសាកសពនោះ។
ប្រសិនបើមានមនុស្សទាស់ទែងគ្នា ហើយគេឡើងទៅតុលាការ រួចចៅក្រមកាត់ក្តីឲ្យពួកគេ ដោយប្រកាសថា ម្នាក់គ្មានទោស ហើយម្នាក់ទៀតមានទោស
ពេលលោកសាំយូអែលចាស់ហើយ នោះលោកតាំងកូនឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលតទៅ