ចោទិយកថា 16:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 មិនត្រូវបង្ខូចយុត្តិធម៌ឡើយ ក៏មិនត្រូវមានចិត្តលម្អៀងទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកធ្វើឲ្យភ្នែករបស់អ្នកប្រាជ្ញទៅជាខ្វាក់ ហើយបង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 មិនត្រូវបំពានលើច្បាប់ ឬវិនិច្ឆ័យនរណាម្នាក់ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 មិនត្រូវបង្វែរសេចក្ដីយុត្តិធម៌ឡើយ ក៏មិនត្រូវលំអៀងចិត្តទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកជាការនាំឲ្យបំបិទភ្នែកអ្នកប្រាជ្ញ ហើយក៏បង្ខូចពាក្យសំដីរបស់មនុស្សសុចរិតផង។ សូមមើលជំពូកអាល់គីតាប19 មិនត្រូវបំពានលើហ៊ូកុំ ឬវិនិច្ឆ័យនរណាម្នាក់ ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ។ សូមមើលជំពូក |
កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា និងនៅមុខអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យនេះចុះ ថាតើខ្ញុំបានយកគោរបស់អ្នកណា? តើខ្ញុំបានយកលារបស់អ្នកណា? តើខ្ញុំបានបំភាន់អ្នកណា? តើខ្ញុំបានសង្កត់សង្កិនអ្នកណា? ឬតើខ្ញុំបានទទួលសំណូកពីដៃអ្នកណាដើម្បីបំបិទភ្នែកខ្ញុំ? សូមធ្វើបន្ទាល់ទាស់នឹងខ្ញុំចុះ ខ្ញុំនឹងសងគេវិញ»។