Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​គេ​ទៅ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​ក្រប​ទ្វារ​ផ្ទះ ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​របស់​គេ ដូច្នេះ អ្នក​នោះ​នឹង​ត្រូវ​នៅ​បម្រើ​ចៅ‌ហ្វាយ​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នោះ​ចៅហ្វាយ​ត្រូវ​នាំ​គេ​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ ហើយ​ឲ្យ​ខ្ញុំ​បម្រើ​នោះ​ឈរ​នៅ​មាត់​ទ្វារ ឬ​ផ្អែក​ទៅ​នឹង​ក្រប​ទ្វារ​ផ្ទះ រួច​ចៅហ្វាយ​យក​ដែក​មក​ចោះ​ត្រចៀក​គេ។ ដូច្នេះ អ្នក​នោះ​នឹង​នៅ​បម្រើ​ចៅហ្វាយ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ចៅហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្តី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ បាវ​នោះ​នឹង​ត្រូវ​នៅ​បំរើ​ចៅហ្វាយ​ជា​ដរាប​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​គេ​ចូល​ទៅ​ជិត​អុលឡោះហើយ​ឲ្យ​ខ្ញុំ​បម្រើ​នោះ​ឈរ​នៅ​មាត់​ទ្វារ ឬ​ផ្អែក​ទៅ​នឹង​ក្រប​ទ្វារ​ផ្ទះ រួច​ចៅ‌ហ្វាយ​យក​ដែក​មក​ចោះ​ត្រចៀក​គេ។ ដូច្នេះ អ្នក​នោះ​នឹង​នៅ​បម្រើ​ចៅ‌ហ្វាយ​រហូត​តទៅ។

សូមមើលជំពូក ចម្លង




និក្ខមនំ 21:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា៖ «នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជាជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ»។


ព្រះ​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​ថា៖


នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីព្ទ ហើយ​វាយ​អស់​ទាំង​កូន​ច្បង​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​មនុស្ស​ទាំង​សត្វ យើង​នឹង​ដាក់​ទោស​ព្រះ​ទាំង​អស់​របស់​ស្រុក​អេស៊ីព្ទ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


ពេល​មនុស្ស​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​ទទួល​ទោស តាម​បន្ទុក​ដែល​ប្តី​របស់​នាង​នឹង​ដាក់​បន្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​តាម​ដែល​ចៅ‌ក្រម​កំណត់​ឲ្យ។


ប៉ុន្តែ ប្រសិន‌បើ​បាវ​បម្រើ​នោះ​និយាយ​ថា "ខ្ញុំ​ស្រឡាញ់​ចៅ‌ហ្វាយ និង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចេញ​ទៅ​ទេ"


ប្រសិន‌បើ​បុរស​ណា​ម្នាក់​លក់​កូន​ស្រី​របស់​ខ្លួន ឲ្យ​ទៅ​ធ្វើ​ជា​បាវ​បម្រើ​គេ កូន​នោះ​មិន​អាច​ចេញ​ទៅ​ដូច​ជា​បាវ​បម្រើ​ប្រុស​បាន​ទេ។


មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះឡើយ ក៏​មិន​ត្រូវ​ប្រទេច​ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។


រួច​យើង​នឹង​តាំង​ពួក​ចៅ‌ក្រម របស់​អ្នក​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​អ្នក ដូច​កាល​ពី​មុន​ដែរ ពី​ពេល​នេះ​ត​ទៅ គេ​នឹង​ហៅ​អ្នក​ថា​ជា ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់​វិញ។


មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​អញ អ្នក​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​អញ​ប៉ុណ្ណោះ​ទេ


គេ​ត្រូវ​នៅ​ជា​មួយ​អ្នក ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ហើយ​ដូច​ជា​អ្នក​ស្នាក់​នៅ​វិញ ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​រហូត​ដល់​ឆ្នាំ​សោមនស្ស


ពួក​មន្ត្រី​នៅ​កណ្ដាល​ក្រុង​នេះ សុទ្ធ​តែ​ជា​សិង្ហ​ដែល​គ្រហឹម ពួក​ចៅ‌ក្រម​របស់​គេ​ជា​ឆ្កែ​ព្រៃ ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ដែល​មិន​ទុក​អ្វី​ឲ្យ​នៅ​រហូត​ដល់​ព្រឹក​ឡើយ។


នៅ​វេលា​នោះ ខ្ញុំ​បាន​បញ្ជា​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា "ចូរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​រឿង​ក្តី​របស់​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​កាត់​ក្ដី​ដោយ​សុចរិត​រវាង​មនុស្ស​ម្នាក់​នឹង​មនុស្ស​ម្នាក់​ទៀត ទោះ​ជា​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​អ្នក​ស្រុក​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​ក្ដី។


ប៉ុន្តែ ប្រសិន‌បើ​គេ​និយាយ​មក​កាន់​អ្នក​ថា "ខ្ញុំ​មិនចង់​ចេញ​ពី​អ្នក​ទេ" ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ដោយ​សារ​គេ​រស់​នៅ​ស្រួល​ជា‌មួយ​អ្នក


នោះ​ត្រូវ​ឲ្យ​យក​ដែក​ចោះ មកចោះ​ត្រចៀក​គេ​ផ្ទាប់​នឹង​ទ្វារ រួច​គេ​នឹង​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​រហូត​ត​ទៅ ហើយ​បាវ​បម្រើ​ស្រី​របស់​អ្នក​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។


«ត្រូវតែង​តាំង​ពួក​ចៅ‌ក្រម និង​ពួក​មេ​ដឹក​នាំ នៅ​គ្រប់​ទាំង​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក តាម​កុល‌សម្ព័ន្ធ​របស់​អ្នក ហើយ​អ្នក​ទាំង​នោះ​នឹង​ជំនុំ‌ជម្រះប្រជា‌ជន​ដោយ​យុត្តិ‌ធម៌។


ប៉ុន្តែ ហា‌ណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្តី​ថា៖ «ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជា​រៀង​រហូត»។


អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​គិត​ថា៖ «វា​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​សាសន៍​របស់​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះ វា​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង​ជា​រៀង​រហូត»។


ដាវីឌ​ទូល​ឆ្លើយ​ថា៖ «បើ​ដូច្នេះ ព្រះ‌ករុណា​នឹង​ជ្រាប​ថា​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​អាច​ធ្វើ​អ្វី​មួយ​បាន​មិន​ខាន»។ នោះ​ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​តប​ថា៖ «ល្អ​ណាស់ យើង​នឹង​តាំង​លោក​ជា​អង្គរក្ស​ការពារ​យើង​រហូត​ត​ទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម