ប្រសិនបើសាសន៍ដទៃដែលនៅក្នុងស្រុកនេះ យកទំនិញ ឬស្រូវអង្ករមកលក់នៅថ្ងៃសប្ប័ទ យើងនឹងមិនព្រមទិញពីគេនៅថ្ងៃសប្ប័ទ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយយើងនឹងទុកដីឲ្យនៅទំនេរនៅឆ្នាំទីប្រាំពីរ ព្រមទាំងលើកលែងបំណុលគ្រប់ទាំងអស់។
ចោទិយកថា 15:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជារបៀបដោះលែងបំណុល គ្រប់ទាំងម្ចាស់បំណុល ត្រូវតែលើកលែងបំណុលដែលខ្លួនបានឲ្យអ្នកជិតខាងខ្ចី មិនត្រូវទារពីអ្នកជិតខាង ឬពីបងប្អូនរបស់ខ្លួនវិញឡើយ ព្រោះការដោះលែងរបស់ព្រះយេហូវ៉ា បានប្រកាសចេញហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជារបៀបនៃការប្រោសលែងនោះ គឺគ្រប់ទាំងម្ចាស់បំណុលត្រូវតែលើកលែងបំណុល ចំពោះអ្នកជិតខាងដែលបានខ្ចីខ្លួន មិនត្រូវឲ្យតឹងទារពីអ្នកជិតខាងនោះ ឬពីបងប្អូនណាឡើយ ដ្បិតការប្រោសលែងផងព្រះយេហូវ៉ា បានប្រកាសប្រាប់ស្រេចហើយ អាល់គីតាប ការលុបបំណុលនេះ ត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងអុលឡោះតាអាឡា ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ |
ប្រសិនបើសាសន៍ដទៃដែលនៅក្នុងស្រុកនេះ យកទំនិញ ឬស្រូវអង្ករមកលក់នៅថ្ងៃសប្ប័ទ យើងនឹងមិនព្រមទិញពីគេនៅថ្ងៃសប្ប័ទ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយយើងនឹងទុកដីឲ្យនៅទំនេរនៅឆ្នាំទីប្រាំពីរ ព្រមទាំងលើកលែងបំណុលគ្រប់ទាំងអស់។
គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាព្រះអង្គមិនឃើញសោះ? យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាព្រះអង្គមិនយកចិត្តទុកដាក់ដូច្នេះ? នេះព្រោះតែនៅថ្ងៃដែលអ្នករាល់គ្នាតមអត់នោះ គឺអ្នកធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួន ហើយក៏សង្កត់សង្កិនពួកកម្មករ។
សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
កាលគេគ្មានអ្វីនឹងសង គាត់ក៏លុបបំណុលអ្នកទាំងពីរនោះទៅ។ ឥឡូវនេះ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់គាត់ជាង?»
អ្នកអាចទារបំណុលពីអ្នកប្រទេសក្រៅបាន តែបំណុលដែលបងប្អូនរួមជាតិរបស់អ្នកជំពាក់អ្នក នោះត្រូវលើកលែងចេញ។
លោកម៉ូសេបង្គាប់អ្នកទាំងនោះថា៖ «ប្រាំពីរឆ្នាំម្ដង គឺនៅចុងឆ្នាំ ជាកាលកំណត់នៃឆ្នាំដែលត្រូវដោះលែង នៅឱកាសបុណ្យបារាំ
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។