Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 15:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អ្នកអាច​ទារ​បំណុល​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​បំណុល​ដែល​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​ជំពាក់​អ្នក នោះ​ត្រូវ​លើក​លែង​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​អាច​ទាម‌ទារ​ឲ្យ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​ឲ្យ​បងប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯង​នឹង​ទារ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​របស់​អ្វី​ផង​ឯង​ដែល​នៅ​នឹង​បង​ប្អូន​ឯង នោះ​ត្រូវ​លើក​លែង​ចោល​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​អាច​ទាម​ទារ​ឲ្យ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​ឲ្យ​បង‌ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 15:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ​ដែល​នៅ​ជា‌មួយ​អ្នក​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។


បាវ​បម្រើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​រហូត​ទេ តែ​កូន​វិញ នៅ​ជាប់​រហូត។


ដូច្នេះ ពេល​យើង​មាន​ឱកាស យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេសេ ដល់​បង‌ប្អូន​រួម​ជំនឿ។


នេះ​ជា​របៀប​ដោះ​លែង​បំណុល គ្រប់​ទាំង​ម្ចាស់​បំណុល ត្រូវ​តែ​លើក​លែង​បំណុល​ដែល​ខ្លួន​បាន​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី មិន​ត្រូវ​ទារ​ពី​អ្នក​ជិត​ខាង ឬ​ពី​បង​ប្អូន​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ការ​ដោះ​លែង​របស់​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ចេញ​ហើយ។


អ្នកអាច​យក​ការ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​មិន​ត្រូវ​យក​ការ​ពី​បង​ប្អូន​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។


កាល​ណា​អ្នក​បន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​មិន​ត្រូវ​បង្អង់​នឹង​លា​បំណន់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ទារ​បំណន់​ពី​អ្នក​មិន​ខាន ហើយ​នឹង​រាប់​ជា​បាប​ដល់​អ្នក​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម