ចោទិយកថា 15:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 នេះជារបៀបដោះលែងបំណុល គ្រប់ទាំងម្ចាស់បំណុល ត្រូវតែលើកលែងបំណុលដែលខ្លួនបានឲ្យអ្នកជិតខាងខ្ចី មិនត្រូវទារពីអ្នកជិតខាង ឬពីបងប្អូនរបស់ខ្លួនវិញឡើយ ព្រោះការដោះលែងរបស់ព្រះយេហូវ៉ា បានប្រកាសចេញហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នេះជារបៀបនៃការប្រោសលែងនោះ គឺគ្រប់ទាំងម្ចាស់បំណុលត្រូវតែលើកលែងបំណុល ចំពោះអ្នកជិតខាងដែលបានខ្ចីខ្លួន មិនត្រូវឲ្យតឹងទារពីអ្នកជិតខាងនោះ ឬពីបងប្អូនណាឡើយ ដ្បិតការប្រោសលែងផងព្រះយេហូវ៉ា បានប្រកាសប្រាប់ស្រេចហើយ សូមមើលជំពូកអាល់គីតាប2 ការលុបបំណុលនេះ ត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងអុលឡោះតាអាឡា ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ សូមមើលជំពូក |
ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើព្រះអង្គមិនទតមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់ របស់ខ្លួនថែមទៀតផង។