Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 15:2 - អាល់គីតាប

2 ការ​លុប​បំណុល​នេះ ត្រូវ​អនុវត្ត​ដូច​តទៅ: ម្ចាស់​បំណុល​ទាំង​ឡាយ​ដែល​បាន​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា ម្ចាស់​បំណុល​មិន​ត្រូវ​ទាម​ទារ​ឲ្យ​អ្នក​ដទៃ ដែល​ជា​បង‌​ប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នេះ​ជា​របៀប​ដោះ​លែង​បំណុល គ្រប់​ទាំង​ម្ចាស់​បំណុល ត្រូវ​តែ​លើក​លែង​បំណុល​ដែល​ខ្លួន​បាន​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី មិន​ត្រូវ​ទារ​ពី​អ្នក​ជិត​ខាង ឬ​ពី​បង​ប្អូន​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ការ​ដោះ​លែង​របស់​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ចេញ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ការ​លុប​បំណុល​នេះ​ត្រូវ​អនុវត្ត​ដូច​ត​ទៅ: ម្ចាស់​បំណុល​ទាំង‌ឡាយ​ដែល​បាន​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ម្ចាស់​បំណុល​មិន​ត្រូវ​ទាម‌ទារ​ឲ្យ​អ្នក​ដទៃ ដែល​ជា​បងប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នេះ​ជា​របៀប​នៃ​ការ​ប្រោស​លែង​នោះ គឺ​គ្រប់​ទាំង​ម្ចាស់​បំណុល​ត្រូវ​តែ​លើក​លែង​បំណុល ចំពោះ​អ្នក​ជិត​ខាង​ដែល​បាន​ខ្ចី​ខ្លួន មិន​ត្រូវ​ឲ្យ​តឹង​ទារ​ពី​អ្នក​ជិត​ខាង​នោះ ឬ​ពី​បង​ប្អូន​ណា​ឡើយ ដ្បិត​ការ​ប្រោស​លែង​ផង​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ប្រាប់​ស្រេច​ហើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 15:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​បុណ្យ​ផ្សេងៗ យើង​មិន​ទិញ​ទំនិញ ឬ​គ្រឿង​បរិភោគ ដែល​ជន​បរទេស​យក​មក​លក់​នោះ​ឡើយ។ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​លុប​បំណុល​គ្រប់​យ៉ាង។


ពួក​គេ​តែង​ពោល​ថា “យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វី បើ​ទ្រង់​មិន​មើល​ផង​នោះ!។ យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វី បើ​ទ្រង់​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។ យើង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​វិញ​ថា «នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារ អ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍ អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់ របស់​ខ្លួន​ថែម​ទៀត​ផង។


សូម​អត់​ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​អត់​ទោស​ឲ្យ អស់​អ្នក​ដែល​បាន​ប្រព្រឹត្ដ​ខុស​នឹង​យើង​ខ្ញុំ។


ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។


«ប្រាំ​ពីរ​ឆ្នាំ​ម្តង អ្នក​ត្រូវ​តែ​លុប​បំណុល។


អ្នក​អាច​ទាម​ទារ​ឲ្យ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​ឲ្យ​បង‌ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។


ម៉ូសា​បង្គាប់​ដល់​ពួក​គេ​ដូច​តទៅ៖ «ប្រាំ​ពីរ​ឆ្នាំ​ម្តង គឺ​នៅ​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល ក្នុង​ឱកាស​បុណ្យ​ជំរំ


ដ្បិត​អ្នក​ណា​គ្មាន​ចិត្ដ​មេត្ដា‌ករុណា អុលឡោះ​ក៏​នឹង​វិនិ‌ច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្ដា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ដ​មេត្ដា‌ករុណា មិន​ខ្លាច​ទ្រង់​វិនិ‌ច្ឆ័យ​ទោស​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម