ចោទិយកថា 11:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងពីការដែលព្រះអង្គបានធ្វើដល់កងទ័ពអេស៊ីព្ទ ទាំងសេះ និងរទេះចម្បាំងរបស់ពួកគេ គឺដែលព្រះអង្គបានធ្វើឲ្យទឹកសមុទ្រក្រហម ហូរគ្របលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេរហូតដល់ថ្ងៃនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចម្បាំង ដោយធ្វើឲ្យទឹកសមុទ្រកក់ គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ ព្រះអម្ចាស់បានធ្វើឲ្យគេបរាជ័យ រហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយការដែលទ្រង់បានធ្វើដល់ពួកពលទ័ពនៃសាសន៍អេស៊ីព្ទ ដល់ទាំងសេះ នឹងរទេះចំបាំងគេផង គឺដែលទ្រង់បានធ្វើឲ្យទឹកសមុទ្រក្រហមហូរមកគ្របលើគេ ក្នុងកាលដែលគេដេញតាមឯងរាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេឲ្យបាត់ដរាបដល់សព្វថ្ងៃនេះ អាល់គីតាប ទ្រង់បានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រក្រហម គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ អុលឡោះតាអាឡាបានធ្វើឲ្យគេបរាជ័យរហូតមកដល់សព្វថ្ងៃ។ |
ដ្បិតអស់ទាំងសេះរបស់ផារ៉ោន បានចូលទៅក្នុងសមុទ្រ នាំយកទាំងរទេះ និងពលសេះរបស់ស្ដេចចូលទៅក្នុងសមុទ្រ ហើយព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រត្រឡប់មកគ្របលើគេ តែកូនចៅអ៊ីស្រាអែលបានដើរកណ្ដាលសមុទ្រ តាមដីគោកវិញ។
ព្រះអង្គបានបោះអស់ទាំងរទេះ និងកងទ័ពរបស់ផារ៉ោនទៅក្នុងសមុទ្រ ពួកមេទ័ពជម្រើសរបស់ស្ដេច ក៏បានលង់ក្នុងសមុទ្រក្រហម ។
តែឯអ្នករាល់គ្នាវិញ ចូរធ្វើដំណើរត្រឡប់ទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហម វិញទៅ"។
ព្រមទាំងការដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នានៅទីរហោស្ថាន រហូតមកដល់ទីនេះ
«បន្ទាប់មក ពួកយើងបានធ្វើដំណើរវិលទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហម វិញ ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ហើយពួកយើងដើរព័ទ្ធជុំវិញភ្នំសៀរអស់ជាច្រើនថ្ងៃ។
ដោយសារជំនឿ ប្រជាជនបានឆ្លងកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទប៉ុនប៉ងឆ្លងដូចគេដែរ គេក៏ត្រូវទឹកលេបអស់ទៅ ។