Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 15:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌អង្គ​បាន​បោះ​អស់​ទាំង​រទេះ និង​កង​‌ទ័ព​របស់​ផារ៉ោន​ទៅ​ក្នុង​សមុទ្រ ពួក​មេ‌ទ័ព​ជម្រើស​របស់​ស្ដេច ក៏​បាន​លង់​ក្នុង​សមុទ្រ​ក្រហម ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​ស្ដេច​ផារ៉ោន វិនាស​នៅ​ក្នុង​សមុទ្រ។ នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន‌ជាតិ​អេស៊ីប បាន​លង់​ក្នុង​សមុទ្រ​កក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទ្រង់​បាន​បោះ​អស់​ទាំង​រទេះ នឹង​ពល‌ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ ឯ​ពួក​មេ‌ទ័ព​ជ្រើស‌រើស​ទាំង​ប៉ុន្មាន ក៏​បាន​លង់​ទៅ​ក្នុង​សមុទ្រ​ក្រហម

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទ្រង់​បាន​ធ្វើ​ឲ្យ​រទេះ​ចំបាំង និង​កង‌ទ័ព​របស់​ស្តេច​ហ្វៀរ៉អ៊ូន វិនាស​នៅ​ក្នុង​សមុទ្រ។ នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន‌ជាតិ​អេស៊ីប បាន​លង់​ក្នុង​សមុទ្រ​ក្រហម។

សូមមើលជំពូក ចម្លង




និក្ខមនំ 15:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះ‌អង្គ ព្រះ‌អង្គ​ហើយ​ដែល​គួរ​ស្ញែង​ខ្លាច! កាល​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឆួល​ឡើង តើ​អ្នក​ណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​បាន?


លោក​ស្រី​ម៉ារាម​ក៏​ច្រៀង​ឆ្លើយ​នឹង​គេ​ថា៖ «ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ព្រះ‌អង្គ​បាន​បោះ​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ»។


យើង​នឹង​បំបាក់​បំបែក​ទាំង​សេះ និង​អ្នក​ជិះ​ផង ដោយ‌សារ​អ្នក យើង​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចម្បាំង និង​អ្នក​បរ ដោយ‌សារ​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម