Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 11:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ពួក​ពល‌ទ័ព​នៃ​សាសន៍​អេស៊ីព្ទ ដល់​ទាំង​សេះ នឹង​រទេះ​ចំបាំង​គេ​ផង គឺ​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​ហូរ​មក​គ្រប​លើ​គេ ក្នុង​កាល​ដែល​គេ​ដេញ​តាម​ឯង​រាល់​គ្នា ហើយ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​ឲ្យ​បាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 និងពី​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​កង​ទ័ព​អេស៊ីព្ទ ទាំង​សេះ និង​រទេះ​ចម្បាំង​របស់​ពួក‌គេ គឺ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម ហូរ​គ្រប​លើ​ពួក‌គេ នៅ​ពេល​ពួក‌គេ​ដេញ​តាម​អ្នក​រាល់​គ្នា ហើយ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​រហូត​ដល់​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះអង្គ​បាន​ប្រហារ​កង‌ទ័ព​អេស៊ីប ទាំង​កង​ពល​សេះ ទាំង​រទេះ​ចម្បាំង ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​កក់ គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បរា‌ជ័យ រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទ្រង់​បាន​ប្រហារ​កង‌ទ័ព​អេស៊ីប ទាំង​កង​ពល​សេះ ទាំង​រទេះ​ចំបាំង ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​គេ​បរាជ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 11:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​ពួក​តតាំង​នឹង​គេ ឥត​មាន​នៅ​សល់​ដល់​មួយ​ឡើយ


ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ នឹង​ពល​របស់​ទ្រង់​ដែល​ជិះ​ដោយ​ទៅ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ។


ទ្រង់​បាន​បោះ​អស់​ទាំង​រទេះ នឹង​ពល‌ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ ឯ​ពួក​មេ‌ទ័ព​ជ្រើស‌រើស​ទាំង​ប៉ុន្មាន ក៏​បាន​លង់​ទៅ​ក្នុង​សមុទ្រ​ក្រហម


តែ​ឥឡូវ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ​ទៅ។


ព្រម​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន រហូត​មក​ដល់​ទី​នេះ


រួច​យើង​រាល់​គ្នា​បាន​វិល​ទៅ​ធ្វើ​ដំណើរ ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ក៏​ដើរ​ព័ទ្ធ​ភ្នំ​សៀរ​អស់​ជា​យូរ​ថ្ងៃ។


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេប​បាត់​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម