ប៉ុន្តែ ឆ្មបទាំងនោះកោតខ្លាចព្រះ នាងមិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីព្ទឡើយ គឺនាងបានទុកឲ្យកូនប្រុសៗនៅរស់វិញ។
កិច្ចការ 4:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ហៅអ្នកទាំងពីរមក ហើយហាមមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមព្រះយេស៊ូវជាដាច់ខាត។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ហៅអ្នកទាំងពីរមក ហើយបញ្ជាមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមរបស់ព្រះយេស៊ូវជាដាច់ខាត។ Khmer Christian Bible បន្ទាប់មក ពួកគេក៏ហៅគាត់ទាំងពីរនាក់នោះចូលមកវិញ ហើយបានបង្គាប់មិនឲ្យនិយាយ ឬបង្រៀនដោយនូវឈ្មោះព្រះយេស៊ូនេះជាដាច់ខាត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកហៅមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ អាល់គីតាប ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីនាមអ៊ីសាជាដាច់ខាត។ |
ប៉ុន្តែ ឆ្មបទាំងនោះកោតខ្លាចព្រះ នាងមិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីព្ទឡើយ គឺនាងបានទុកឲ្យកូនប្រុសៗនៅរស់វិញ។
កុំឲ្យទាយនៅត្រង់បេត-អែលទៀតឲ្យសោះ ដ្បិតនេះជាទីបរិសុទ្ធរបស់ស្តេច ហើយជាវិហារហ្លួងផង»។
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។
«ចូរទៅឈរក្នុងព្រះវិហារ ហើយប្រកាសឲ្យប្រជាជនស្ដាប់ គ្រប់ទាំងព្រះបន្ទូលនៃជីវិតនេះទៅ»។
«យើងបានហាមអ្នករាល់គ្នាមិនឲ្យបង្រៀនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយអ្នករាល់គ្នាចង់ទម្លាក់ឈាមបុរសនោះ មកលើយើងទៀតផង»។
ហើយកាលគេបានហៅពួកសាវកមកវិញ គេក៏បញ្ជាឲ្យវាយពួកលោកនឹងរំពាត់ ហើយហាមមិនឲ្យនិយាយក្នុងព្រះនាមព្រះយេស៊ូវទៀត រួចក៏ដោះលែងពួកលោកឲ្យចេញទៅ។