និក្ខមនំ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ប៉ុន្តែ ឆ្មបទាំងនោះកោតខ្លាចព្រះ នាងមិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីព្ទឡើយ គឺនាងបានទុកឲ្យកូនប្រុសៗនៅរស់វិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះគោរពកោតខ្លាចព្រះជាម្ចាស់ គាត់មិនបានធ្វើតាមបញ្ជារបស់ស្ដេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ប៉ុន្តែ ឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ សូមមើលជំពូកអាល់គីតាប17 ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះ គោរពកោតខ្លាចអុលឡោះគាត់មិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។ សូមមើលជំពូក |
ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ បានដាក់បន្ទុកយ៉ាងធ្ងន់លើប្រជាជន ហើយបានទារយករបបអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីប្រជាជន បន្ថែមលើប្រាក់សែសិបសេកែលទៀតផង។ សូម្បីតែពួកអ្នកបម្រើរបស់គេ ក៏ធ្វើខ្លួនដូចជាម្ចាស់លើប្រជាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ព្រោះតែកោតខ្លាចដល់ព្រះ។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។