Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 «យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូ‌សាឡិម ហើយ​អ្នក​រាល់​គ្នាចង់ទម្លាក់​ឈាម​បុរស​នោះ មក​លើ​យើង​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ថា​៖ “តើ​យើង​មិន​បាន​បញ្ជា​អ្នករាល់គ្នា​យ៉ាងម៉ឺងម៉ាត់​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​នេះ​ទេ​ឬ​? ប៉ុន្តែ​មើល៍! អ្នករាល់គ្នា​បាន​ផ្សព្វផ្សាយ​សេចក្ដីបង្រៀន​របស់អ្នករាល់គ្នា​ពាសពេញ​យេរូសាឡិម ហើយ​មានបំណង​ទម្លាក់​ឈាម​របស់​បុរស​នេះ​មក​លើ​យើង​ទៀត​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ថា៖​ «យើង​បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មិន​ឲ្យ​អ្នក​រាល់គ្នា​បង្រៀន​ដោយ​នូវ​ឈ្មោះ​របស់​អ្នក​នោះ​ទេ​ ប៉ុន្ដែ​ មើល៍​ អ្នក​រាល់គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូសាឡិម​ ហើយ​មាន​បំណង​យក​ឈាម​បុរស​នេះ​មក​ទម្លាក់​លើ​យើង​ទៀត​ផង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 «យើង​បាន​ហាម‌ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

28 «យើង​បាន​ហាម​ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។

សូមមើលជំពូក ចម្លង




កិច្ចការ 5:28
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហាប់​មាន​រាជ‌ឱង្ការ​តប​ថា៖ «ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ?»។ លោក​ទូល​ឆ្លើយ​ថា៖ «ទាន់​ហើយ ព្រោះ​ព្រះ‌ករុណា​បាន​លក់អង្គ​ទ្រង់​ផ្ទាល់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា»។


ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ប៉ុណ្ណោះ»។ យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ»។


មាន​ការ​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ថា បើ​អ្នក​រាល់​គ្នា​សម្លាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត។


ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្ដា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្ដី​ល្អ ដល់​ជន​ជាតិ​នេះ​ទេ គឺ​ឲ្យ​គេ​ត្រូវ​អន្តរាយ​វិញ»។


ពេល​នោះ អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «អេម៉ុស​បាន​បង្កើត​គំនិត​ក្បត់​នឹង​ព្រះ‌ករុណា នៅ​កណ្ដាល​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ស្រុក​នេះ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន​របស់​គាត់​បាន​ឡើយ។


អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នេះ​នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ថ្ម​នេះ​ធ្លាក់​លើ អ្នក​នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ»។


បណ្តា‌ជន​ទាំង​អស់​គ្នា​ឆ្លើយ​ឡើង​ថា៖ «ចូរ​ឲ្យ​ឈាម​របស់​វា​ធ្លាក់​មក​លើ​យើង និង​កូន​ចៅ​របស់​យើង​ចុះ»។


ហើយ​កាល​គេ​បាន​ហៅ​ពួក​សាវក​មក​វិញ គេ​ក៏​បញ្ជា​ឲ្យ​វាយ​ពួក​លោក​នឹង​រំពាត់ ហើយ​ហាម​មិន​ឲ្យ​និយាយ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​ក៏​ដោះ​លែង​ពួកលោក​ឲ្យ​ចេញ​ទៅ។


តើ​មាន​ហោរា​ណា​ម្នាក់ ដែល​បុព្វ‌បុរស​របស់​អស់​លោក​មិន​បាន​បៀត​បៀន​នោះ? ពួក​គាត់​បាន​សម្លាប់​អស់​អ្នកដែល​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ជា​មុន ពី​ដំណើរ​ដែល​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក ឥឡូវ​នេះ អស់​លោក​បាន​ត្រឡប់​ជា​អ្នក​ក្បត់ ហើយ​សម្លាប់​ព្រះ‌អង្គ​នោះ​ថែម​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម