Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:18 - អាល់គីតាប

18 ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវ័ក​ទាំង​ពីរ​មក ហើយ​ហាម​ប្រាម​មិន​ឲ្យ​និយាយ និង​បង្រៀន​អំពី​នាម​អ៊ីសា​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ដូច្នេះ ពួកគេ​ក៏​ហៅ​អ្នកទាំងពីរ​មក ហើយ​បញ្ជា​មិន​ឲ្យ​និយាយ ឬ​បង្រៀន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​ជាដាច់ខាត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 បន្ទាប់មក​ ពួកគេ​ក៏​ហៅ​គាត់​ទាំង​ពីរ​នាក់​នោះ​ចូល​មក​វិញ​ ហើយ​បាន​បង្គាប់​មិន​ឲ្យ​និយាយ​ ឬ​បង្រៀន​ដោយ​នូវ​ឈ្មោះ​ព្រះយេស៊ូ​នេះ​ជា​ដាច់​ខាត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដូច្នេះ គេ​ក៏​ហៅ​អ្នក​ទាំង​ពីរ​មក ហើយ​ហាម​មិន​ឲ្យ​និយាយ ឬ​បង្រៀនក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ជា​ដាច់ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវ័ក​ទាំង​ពីរ​មក ហើយ​ហាម‌ប្រាម​មិន​ឲ្យ​និយាយ និង​បង្រៀន​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​លោក​ហៅ​មក​វិញ ហាម​ផ្តាច់​មិន​ឲ្យ​និយាយ ឬ​បង្រៀន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត​ឡើយ

សូមមើលជំពូក ចម្លង




កិច្ចការ 4:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ គោរព​កោត​ខ្លាច​អុលឡោះ​គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​ដែរ។


កុំ​ទាយ​នៅ​បេត‌អែល​នេះ​ទៀត​ឲ្យ​សោះ ដ្បិត​ទី​នេះ​ជា​ទី‌សក្ការៈ​របស់​ស្ដេច និង​ជា​ម៉ាស្ជិទ​ស្តេច»។


ប៉ុន្ដែ អ្នក​រាល់​គ្នា​នឹង​ទទួល​អំណាច​មួយ គឺ​អំណាច​នៃ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។


«សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ម៉ាស្ជិទ ហើយ​ប្រកាស​បន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​ឲ្យ​ប្រជា‌ជន​ស្ដាប់​ទៅ»។


«យើង​បាន​ហាម​ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។


គេ​ក៏​ហៅ​ក្រុម​សាវ័ក​មក​វិញ ហើយ​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់ ទាំង​ហាម​ប្រាម​មិន​ឲ្យ​ប្រកាស​អំពី​នាម​អ៊ីសា​ទៀត រួច​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម