តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
កិច្ចការ 24:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្យ៉ាងទៀត សូមឲ្យអស់លោកទាំងនេះនិយាយដោយផ្ទាល់ អំពីបទល្មើសណាមួយដែលអស់លោកបានឃើញ ក្នុងកាលដែលខ្ញុំបាទឈរនៅមុខក្រុមប្រឹក្សានេះចុះ ព្រះគម្ពីរខ្មែរសាកល ឬមួយក៏ឲ្យអ្នកទាំងនេះផ្ទាល់ និយាយអំពីបទល្មើសដែលពួកគេបានឃើញ កាលខ្ញុំឈរនៅមុខក្រុមប្រឹក្សាចុះ—— Khmer Christian Bible ឬក៏ឲ្យអ្នកទាំងនេះនិយាយដោយផ្ទាល់អំពីបទល្មើសណាមួយដែលពួកគេបានឃើញនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមប្រឹក្សាកំពូលចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះបានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬឲ្យអ្នកទាំងនេះធ្វើបន្ទាល់ចុះ បើគេឃើញខ្ញុំប្របាទមានសេចក្ដីទុច្ចរិតណា ក្នុងកាលដែលឈរនៅមុខក្រុមជំនុំនោះ អាល់គីតាប ខ្ញុំឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះ បានឃើញខ្ញុំមានទោសអ្វី សូមថាមកចុះ |
តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
ដូច្នេះ អ្នកទាំងនោះប្រឹក្សាគ្នាថា៖ «យើងរកឱកាសចោទប្រកាន់ដានីយ៉ែលនេះមិនបានឡើយ គឺមានតែរកឱកាសដែលទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះគាត់ប៉ុណ្ណោះ»។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
រួចលោកមានប្រសាសន៍ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាជាបន្ទាល់ទាស់នឹងអ្នករាល់គ្នាហើយ ឯអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង ក៏ជាទីបន្ទាល់ដែរថា អ្នករាល់គ្នាមិនបានឃើញមានអ្វីនៅក្នុងដៃខ្ញុំសោះឡើយ» នោះគេទទួលថា៖ «ព្រះអង្គជាទីបន្ទាល់មែនហើយ»។