Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:20 - ព្រះគម្ពីរខ្មែរសាកល

20 ឬមួយក៏​ឲ្យ​អ្នកទាំងនេះ​ផ្ទាល់ និយាយ​អំពី​បទល្មើស​ដែល​ពួកគេ​បាន​ឃើញ កាល​ខ្ញុំ​ឈរ​នៅមុខ​ក្រុមប្រឹក្សា​ចុះ​——

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ឬ​ក៏​ឲ្យ​អ្នក​ទាំង​នេះ​និយាយ​ដោយ​ផ្ទាល់​អំពី​បទល្មើស​ណា​មួយ​ដែល​ពួកគេ​បាន​ឃើញ​នៅ​ពេល​ខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ម្យ៉ាង​ទៀត សូមឲ្យ​អស់លោក​ទាំង​នេះ​និយាយ​ដោយ​ផ្ទាល់ អំពីបទ​ល្មើស​ណាមួយដែល​អស់​លោក​បាន​ឃើញ ក្នុង​កាល​ដែល​ខ្ញុំ​បាទ​ឈរ​នៅ​មុខ​ក្រុម‌ប្រឹក្សានេះ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ​បាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឬ​ឲ្យ​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​ចុះ បើ​គេ​ឃើញ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​ទុច្ចរិត​ណា ក្នុង​កាល​ដែល​ឈរ​នៅ​មុខ​ក្រុម‌ជំនុំ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ខ្ញុំ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ បាន​ឃើញ​ខ្ញុំ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ

សូមមើលជំពូក ចម្លង




កិច្ចការ 24:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទាំងនោះ​ក៏​និយាយ​ថា​៖ “ពួកយើង​រក​មិន​ឃើញ​ទោស​អ្វី​ទាស់នឹង​ដានីយ៉ែល​នេះ​ឡើយ លុះត្រាតែ​រក​អ្វី​ទាស់នឹង​វា ទាក់ទងនឹង​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់វា”។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ខឹង​នឹង​បងប្អូន​របស់​ខ្លួន​នឹង​ជួប​ការ​កាត់ទោស ហើយ​អ្នកណាក៏ដោយដែល​ជេរ​បងប្អូន​របស់​ខ្លួន​ថា ‘អា​ល្ងង់’ នឹង​ជួប​ការកាត់ទោស​របស់​ក្រុមប្រឹក្សា រីឯ​អ្នកណាក៏ដោយដែល​ជេរថា ‘អា​ឆ្កួត’ នឹង​ជួប​ភ្លើង​នរក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម