Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អ្នក​ទាំង​នោះ​គួរ​មក​ចោទ​ប្រកាន់​ខ្ញុំ​បាទ​នៅ​មុខ​ឯកឧត្តម ប្រសិន‌បើ​គេ​មាន​រឿង​ហេតុណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​មកពី​អាស៊ី​——​ប្រសិនបើ​ពួកគេ​មាន​អ្វី​ទាស់នឹង​ខ្ញុំ ពួកគេ​គួរតែ​មកដល់ទីនេះ ហើយ​ចោទប្រកាន់​ខ្ញុំ​នៅមុខ​លោក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 គឺ​មាន​តែ​ពួក​ជនជាតិ​យូដា​ខ្លះ​ដែល​មក​ពី​ស្រុក​អាស៊ី​ប៉ុណ្ណោះ​ ហើយ​បើ​ពួកគេ​មាន​បញ្ហា​អ្វី​មួយ​ទាស់​នឹង​ខ្ញុំ​ ពួកគេ​គួរតែ​មក​ធ្វើ​ការ​ចោទប្រកាន់​នៅ​ចំពោះ​មុខ​លោក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី នៅ​ក្នុង​ព្រះ‌វិហារ​ពេល​នោះ​ដែរ គឺ​អ្នក​ទាំង​នោះ​ទេ​តើ​ដែល​សម​នឹង​មក​ជួប​ឯក‌ឧត្ដម ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដែល​គួរ​ឲ្យ​គេ​មក​ចោទ​ប្រកាន់​ខ្ញុំ​ប្របាទ​នៅ​មុខ​លោក​ម្ចាស់​វិញ បើ​សិន​ជា​គេ​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ​ប្របាទ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ប៉ុន្ដែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី នៅ​ក្នុង​ម៉ាស្ជិទ​ពេល​នោះ​ដែរ គឺ​អ្នក​ទាំង​នោះ​ទេ​តើ​ដែល​សម​នឹង​មក​ជួប​ឯក‌ឧត្ដម ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង




កិច្ចការ 24:19
3 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ពួក​សាសន៍​យូដា​មាន​គម្រោង​អាក្រក់​ចង់​សម្លាប់​គាត់ ខ្ញុំ​បាទ​ក៏​បញ្ជូន​គាត់​មក​ឯក‌ឧត្តម​ភ្លាម ហើយ​បង្គាប់​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ មក​និយាយ​តតាំង​នឹង​គាត់ នៅ​ចំពោះ​ឯកឧត្តម​ចុះ»។


លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ពេល​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់ ខ្ញុំ​នឹង​ស្ដាប់​រឿង​ក្ដី​របស់​អ្នក»។ បន្ទាប់មក លោក​បង្គាប់​ឲ្យ​គេ​យាម​ការ‌ពារ​លោក​ប៉ុល នៅ​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូឌ។


ទូល​បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា "សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​អ្នក​ណា​ឲ្យ​គេសម្លាប់ មុន​ដែល​ចុង​ចោទ​មាន​ឱកាស​នឹង​ឆ្លើយ​ការ​ពារ​ខ្លួន​នៅ​មុខ​ដើម​ចោទ អំពី​រឿង​ដែល​គេ​ចោទ​នោះ​ឡើយ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម