ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។
កិច្ចការ 24:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ុលមានប្រសាសន៍ លោកប៉ុលក៏ឆ្លើយថា៖ «ខ្ញុំបាទសូមឆ្លើយបំភ្លឺដោយអំណរ ដោយដឹងថា ឯកឧត្តមបានធ្វើជាចៅក្រមលើសាសន៍នេះច្រើនឆ្នាំមកហើយ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះអភិបាលធ្វើសញ្ញាឲ្យប៉ូលនិយាយ ដូច្នេះប៉ូលក៏និយាយថា៖ “ខ្ញុំដឹងថាឯកឧត្ដមជាចៅក្រមលើជនជាតិនេះជាច្រើនឆ្នាំមកហើយ ដូច្នេះខ្ញុំសូមឆ្លើយការពារខ្លួនយ៉ាងរីករាយ ចំពោះការទាំងនេះដែលទាក់ទងនឹងខ្ញុំ។ Khmer Christian Bible លោកអភិបាលក៏ងក់ក្បាលដាក់លោកប៉ូលឲ្យនិយាយ លោកប៉ូលក៏និយាយថា៖ «ដោយដឹងថា លោកជាចៅក្រមសម្រាប់ជាតិសាសន៍នេះច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារចំពោះការចោទប្រកាន់ខ្ញុំនេះយ៉ាងរីករាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ូលមានប្រសាសន៍ លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំបាទដឹងថា ឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំបាទសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកចៅហ្វាយ បានធ្វើគ្រឿងសំគាល់ ឲ្យប៉ុលនិយាយ នោះគាត់ឆ្លើយឡើងថា ខ្ញុំប្របាទនឹងដោះសារឿងខ្លួនដោយអំណរ ដោយដឹងថា ព្រះតេជព្រះគុណបានធ្វើជាចៅក្រមលើសាសន៍នេះជាយូរឆ្នាំហើយ អាល់គីតាប ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ូលមានប្រសាសន៍លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំដឹងថា ឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះ ច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ដ។ |
ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។
ទ្រង់ឆ្លើយតបថា៖ «ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សម្រាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?»
ព្រះអង្គមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនកោតញញើតចំពោះមនុស្សណាឡើយ។
ប៉ុន្ដែ លោកធ្វើដៃជាសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់ប្រាប់គេពីរបៀបដែលព្រះអម្ចាស់បាននាំលោកចេញពីគុក ហើយលោកផ្តាំគេថា៖ «សូមជម្រាបរឿងនេះដល់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក លោកក៏ចេញទៅកន្លែងមួយផ្សេងទៀត។
ដូច្នេះ លោកប៉ុលក៏ក្រោកឡើង លើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «បងប្អូនសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចព្រះអើយ សូមស្តាប់ចុះ
ប៉ុន្តែ ដោយសារករណីនេះជារឿងពាក្យសម្ដី រឿងឈ្មោះ និងរឿងក្រឹត្យវិន័យរបស់អ្នករាល់គ្នា សូមដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនធ្វើចៅក្រមជំនុំជម្រះរឿងដូច្នេះឡើយ»។
ពួកសាសន៍យូដាបានច្រានអ័លេក្សានត្រុសចេញពីចំណោមបណ្ដាជន ទៅឈរខាងមុខ ហើយអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះចង់ឆ្លើយបំភ្លឺនៅមុខប្រជាជន។
កាលលោកមេទ័ពធំបានអនុញ្ញាតឲ្យ លោកប៉ុលក៏ឈរលើជណ្តើរ ធ្វើដៃជាសញ្ញាទៅកាន់ប្រជាជន។ លុះបានស្ងប់ស្ងាត់ហើយ លោកមានប្រសាសន៍ទៅគេជាភាសាហេព្រើរថា៖
សុំឲ្យមានជំនិះសម្រាប់លោកប៉ុលផង ដើម្បីនាំគាត់ទៅជួបលោកភេលីច ជាទេសាភិបាល ដោយសុខសាន្ត»។
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួនបាន»។ ពេលនោះ លោកប៉ុលក៏លាតដៃឡើង ហើយមានប្រសាសន៍ការពារខ្លួនថា៖
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទាស់នឹងម្នាក់ទៀត ព្រះនឹងសម្រុះសម្រួលឲ្យអ្នកនោះ តែប្រសិនបើមនុស្សប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា តើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន?» ប៉ុន្តែ ពួកគេមិនព្រមស្តាប់តាមឪពុកទេ ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រហារជីវិតពួកគេចោល។