Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯក​ឧត្តម​អាចដឹង​បាន​ថា តាំង​ពី​ខ្ញុំ​បាទ​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​ដប់​ពីរ​ថ្ងៃ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 លោក​អាច​ជ្រាប​បាន​ថា មិនទាន់​លើស​ដប់ពីរ​ថ្ងៃ​ទេ តាំងពី​ខ្ញុំ​បាន​ឡើងទៅ​ថ្វាយបង្គំ​នៅ​យេរូសាឡិម

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ​លោក​អាច​ដឹង​បាន​ថា​ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​មក​ នោះ​មាន​រយៈ​ពេល​មិន​លើស​ពី​ដប់ពីរ​ថ្ងៃ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម កាល​ដប់‌ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯក‌ឧត្ដម​ស៊ើប‌សួរ​មើល​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ក៏​អាច​នឹង​ជ្រាប​ថា តាំង​ពី​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​១២​ថ្ងៃ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម កាល​ដប់‌ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯក‌ឧត្ដម​ស៊ើប​សួរ​មើល​ចុះ

សូមមើលជំពូក ចម្លង




កិច្ចការ 24:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ុល​បានទៅ​ផ្ទះ​របស់​លោក​យ៉ាកុប​ជា‌មួយ​យើង ឯ​ពួក​ចាស់​ទុំ​ទាំង​អស់​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។


ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ចង់​ដឹង​ច្បាស់​ពី​មូល​ហេតុ ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​លោក​ប៉ុល លោក​មេទ័ព​ក៏​ស្រាយ​ចំណង ហើយ​បង្គាប់​ឲ្យ​ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូលមក​ជួប​ជុំ​គ្នា រួចក៏​នាំ​លោក​ប៉ុល​ចុះ​មក ហើយ​ឲ្យឈរ​នៅ​មុខ​ពួកគេ។


នៅ​យប់​នោះ ព្រះ‌អម្ចាស់​ឈរ​ជិត​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា​ហាន​ឡើង! ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា អ្នកក៏​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។


បន្ទាប់​មក លោក​បាន​ហៅ​មេទ័ព​រង​ពីរ​នាក់​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​ទាហាន​ពីរ​រយ​នាក់ ពល​សេះ​ចិតសិបនាក់ និង​ពល​លំពែង​ពីររយ​នាក់ ដើម្បី​ចេញ​ដំណើរ​ឲ្យ​ដល់​ក្រុង​សេសា‌រា នៅ​ម៉ោង​ប្រាំបួន​យប់​នេះ។


ប្រាំ​ថ្ងៃ​ក្រោយ​មក សម្ដេច​សង្ឃ​អាណា‌នាស បាន​ចុះ​ទៅ​ជា‌មួយ​ពួក​ចាស់​ទុំមួយ​ចំនួន និង​មេធាវី​ម្នាក់ ឈ្មោះ​ទើទូ‌លុស ដើម្បី​ចោទ​ប្រកាន់​លោក​ប៉ុលនៅចំពោះ​លោក​ទេសា‌ភិបាល។


ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡិម​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាទ​ក៏​បាន​ត្រឡប់​មក​វិញ ដើម្បី​នាំ​យក​ជំនួយ​មក​ជួយ​សាសន៍​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម